សៀមរាប៖ រឿងរ៉ាវមួយ ដែលពលរដ្ឋខេត្តសៀមរាបដែលមានការតាំងចិត្ត និងពោរពេញដោយភាពច្នៃប្រឌិតបានសាងសង់ផ្ទះក្នុងក្តីស្រមៃរបស់លោក ដែលជា «ផ្ទះយន្តហោះ» ដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបំផុសគំនិតដោយយន្តហោះដែលលោកបានឃើញកាលពីកុមារភាព។

ក្នុងនោះផ្ទះ​យន្តហោះ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្ត​សៀមរាប ជា​ផ្ទះ​ក្នុង​សុបិន​ ៣០​ឆ្នាំ​របស់​លោក ច្រេស ពៅ អាយុ​៤៣​ឆ្នាំ ជា​មេការ​សំណង់ ដោយបានបំផុសគំនិតកាលនៅពីក្មេងរបស់លោក ឃើញយន្តហោះនៅអាកាសយានដ្ឋានសៀមរាប ហើយស្រមៃថាថ្ងៃណាមួយលោកនឹងរស់នៅលើយន្តហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះលោក ជ្រាច បាននិយាយថា លោកតែងតែទៅមើលអាកាសយានដ្ឋាន រាល់ពេលដែលលោកចេញពីការដ្ឋានសំណង់ ហើយលោកគិតថាមិនមានឱកាសហោះហើរ ប៉ុន្តែលោកនឹងធ្វើអ្វីមួយ ដើម្បីជាម្ចាស់យន្តហោះសម្រាប់គ្រួសាររបស់លោក។

ទៀតសោតពោះម៉ាយអាយុ ៤៣ ឆ្នាំរូបនេះបានលើកឡើងថា ឥឡូវនេះបំណងប្រាថ្នារបស់លោកដែល មានផែនការនិងការសន្សំប្រាក់ជាច្រើនឆ្នាំដែលអាចឱ្យ ការស្រមើស្រមៃរបស់លោកក្លាយជាការពិតបែបនេះ៕

ប្រភព៖ khmertimeskh

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]