ថៃ៖ ថ្មីៗនេះ កំពុងតែធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ទៅលើជីវិតគូស្វាមីភរិយា តារាស្រី Chompoo Araya និង លោក Knot Wisarut បន្ទាប់់ពីមានការលើកឡើង និងបានដាក់ការសង្ស័យថា ស្វាមីរបស់តារាស្រីរូបនេះ កំពុងមានការពាក់ព័ន្ធនឹងជនទី៣។
យ៉ាងណាមិញ ក្រោយពី មានរឿងបែបនេះកើតឡើងមិនបានប៉ុន្មាន លោក Knot Wisarut ដែលជាស្វាមីរបស់ Chompoo បានបញ្ចេញនូវសកម្មភាពថ្មីមួយ នៅលើបណ្ដាញសង្គម Instagram ដោយបានចេញមកបង្ហោះរូបភាពកូនៗ រួមជាមួយនឹងសារថា «ជួបគ្នាថ្ងៃស្អែក ម៉ោង ១០ ព្រឹក» ដែលក្នុងនោះ បានធ្វើឲ្យអ្នកគាំទ្រ កាន់តែតាមដាន និងរង់ចាំមើលថាតើ លោក Not នឹងចេញមុខបកស្រាយអំពីរឿងនេះដែរ ឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នេះគ្រាន់តែជាពាក្យចចាមអារ៉ាមចេញមក ដែលធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ជីវិតប្ដីប្រពន្ធ Chompoo និង លោក Knot ព្រោះដោយសារតែ ពួកគេគឺជាប្ដីប្រពន្ធមួយគូ ដែលមានគ្រួសារដ៏ស្និទ្ធស្នាល និងកក់ក្តៅ ហើយកូនៗក៏គួរឲ្យស្រលាញ់ខ្លាំងផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]