ភ្នំពេញ៖ អាចនិយាយបានថា  បវរកញ្ញា Miss Teen Global Cambodia គង់ ច័ន្ទណារីយ៉ា និងបវរកញ្ញា Little Miss Global Cambodia ឆដា មុនីនាថ ជាយុវតីវ័យក្មេង ដែលមានទាំងចំណេះដឹង ទេពកោសល្យ សមត្ថភាពល្អ និងសម្រស់ស្រស់សោភាដូចគ្នា។  

មួយវិញទៀត បន្ទាប់ពីត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ គង់ ច័ន្ទ ណារីយ៉ា និង ឆដា មុនីនាថ បានប្រឹងប្រែងពង្រឹងសមត្ថភាព ហ្វឹកហាត់ទាំងការដើរម៉ូត និងចំណេះដឹងផ្សេងៗ ដើម្បីត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិរួចជាស្រេចតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាព្រឹកថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះផ្ទាល់ គង់ ច័ន្ទណារីយ៉ា និង ឆដា មុនីនាថ បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិផងដែរ។ ពីស្ថាប័ន ខ្មែរឡូដ សូមជូនពរប្អូនៗមានសំណាងល្អក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៉ីដោយសុវត្ថិភាព ហើយក៏សង្ឃឹមថានឹងអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធីប្រកួត៕ 

សូមទស្សនារូបភាពខាងក្រោម៖

គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា

គង់ ច័ន្ទណារីយ៉ា
ឆដា មុនីនាថ
ឆដា មុនីនាថ
ឆដា មុនីនាថ

ឆដា មុនីនាថ
គង់ ច័ន្ទ ណារីយ៉ា និង ឆដា មុនីនាថ
គង់ ច័ន្ទ ណារីយ៉ា និង ឆដា មុនីនាថ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]