ថៃ៖ ថ្មីៗនេះ ជាមួយនឹងដំណឹងដែលបានលេចឮពីចចាមអារ៉ាម ដែលបានលើកឡើងថា ស្វាមីតារាស្រី Chompoo Araya លោក Knot Wisarut បានជាប់ពាក់ព័ន្ធនឹងជនទី៣ នោះ នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន និងចង់ដឹងថាតើរឿងនេះ គឺជាការពិតឬយ៉ាងណា។
ដោយឡែក បន្ទាប់ពីមានការសង្ស័យកាន់តែខ្លាំងឡើង អ្នកខាងក្នុងដែលបានដឹងរឿងរ៉ាវ ព្រមទាំងជាបុគ្គលិកនៅក្លឹបហាត់ប្រាណដែលគ្រប់គ្រងដោយ ស្វាមី Chompoo លោក Knot ក៏បានចេញមុខមកបំភ្លឺថា ព័ត៌មានដែលចេញមកនេះ គឺមិនមែនជាការពិតនោះទេ ព្រមទាំងបានព្រ.មា.នអ្នកដែល បានបញ្ចេញមតិលេងសើចឱ្យប្រយ័ត្ន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ ថែមទាំងបានរៀបរាប់ពីអត្តចរិតរបស់ លោក Knot និងការពិតមួយចំនួននៅក្នុងចចាមអារ៉ាមមួយនេះ ដោយបានលើកឡើងថា រឿងដែលអ្នកនិយមលេងអ៊ីនធឺណិតនិយាយនោះមិនពិតទេ និងមិនសមហេតុសមផលទៀតផង។ ជាពិសេស លោក Knot តែងតែចុចLikeគ្រប់រូបភាពរបស់បុគ្គលិក ព្រោះលោកជា ថៅកែដ៏គួរឱ្យស្រឡាញ់ ដែលមើលថែបុគ្គលិកទាំងអស់បានល្អស្មើគ្នា ថែរក្សាគ្នាទៅវិញទៅមកដូចជាគ្រួសារ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]