ភ្នំពេញ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា​ម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនខ្មែរ និងបរទេសជាច្រើនមានការកោតសរសើរ និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយឥឡូវអាចនិយាយបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាអន្តរជាតិបាត់ទៅហើយ បន្ទាប់ពីនាងបានស្ពាយភាពជោគជ័យ ដោយបានយកឈ្នះ និងមានតំណែងជាលំដាប់រងទី5 ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International 2022 ដែលទើបរំលងទៅថ្មីៗនេះ។

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 

ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឲ្យមហាជនពេញចិត្ត និងស្ងើចសរសើរពីសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះ ជាមួយភាពរួសរាយរាក់ទាក់ កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រឡាញ់របស់នាងបានឆក់បេះដូងមិត្តអ្នកគាំទ្រគ្រប់ទីកន្លែងមិនថានៅក្នុងស្រុក និងក្រៅប្រទេសឡើយ។

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកក្នុងស្រុកវិញ​ ពេជ្រ វត្តី កំពុងត្រូវប៉ាន់ដោយមានម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសមិនតិចនោះទេបានចាប់អារម្មណ៍លើបវរកញ្ញារូបនេះ។ បើតាមដឹងល្ហៀងៗ គឺនាងត្រូវបានជ្រើសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនដ៏ធំ និងល្បីដែលឈរជើងជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងនេះ។

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 

ទន្ទឹមជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់គឺយើងឃើញថាតាមរយៈ Facebook page ផ្លូវការរបស់ OPPO ក៏បានបញ្ចេញ Poster​ មួយសន្លឹកដើម្បីឲ្យមហាជនទស្សន៍ទាយឈ្មោះទូតសុច្ឆន្ទៈ ដែលរូបនោះគឺហាក់ដូចជារូបរបស់បវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី

ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? តើជារូប ពេជ្រ វត្តី មែនឬអត់?

អូ! រឹតតែអស្ចារ្យ! កុំភ្លេចចូលរួមលេងហ្គេមជាមួយ OPPO ទាំងអស់គ្នាដើម្បីមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ដោយអនុវត្តតាមលក្ខខណ្ឌងាយៗ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ផុសនេះជាសាធារណៈ http://bit.ly/3HJJS1N ភ្ជាប់ជាមួយ #OPPONewBrandAmbassador # លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]