កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានមានការចាប់អារម្មណ៍ជាខ្លាំងទៅនឹង ក្មេងប្រុសម្នាក់ មានជំងឺប្រហោងបេះដូង ទទួលបានការព្យាបាលបានដោយជោគជ័យ ថែមទាំងបានធ្វើទស្សនកិច្ច ចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវទី ១ថែមទៀត។

បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់លោក គឺលោកស្រី Kim Keon Hee មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ ក្រោយពីបានទទួលទំនុកបំរុងយ៉ាងពេញទំហឹង ពីលោកជំទាវទី ១ ដូច្នេះដែរ៕

ប្រភព៖ ស៊ន សុភក្រ្ត

សូមទស្សនារូបភាពខាងក្រោម៖

កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
ជំទាវទី ១ លោកស្រី Kim Keon Hee ពេលមកកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]