ភ្នំពេញ៖ ធ្យូប កាហ្វេ សាខាដំរីផាក ៥៩៨ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2023 ជាមួយការផ្ដល់ជូនរង្វាន់រហូតដល់ទៅ 668 រង្វាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្យូប កាហ្វេ ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរ ដោយសារតែកាហ្វេមានតម្លៃសមរម្យ សេវាកម្មល្អ និងរហ័ស ព្រមទាំងផ្ដល់ជូននូវកាហ្វេដែលមានគុណភាពខ្ពស់ដល់អតិថិជន។

កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកានៃក្រុមហ៊ុន TUBE COFFEE មានប្រសាសន៍ថា ធ្យូប ដំរីផាក ជាសាខាទី ២៤ នៃសាខាទាំង ២៦ របស់យើង និងសាខាដំបូងដែលបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២៣។

ក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុនគ្រោងនឹងពង្រីកឲ្យបាន ១៥សាខាបន្ថែមទៀត ទៅកាន់បណ្ដាខេត្តដូចជាបាត់ដំបង សៀមរាប ប៉ោយប៉ែត បន្ទាយមានជ័យជាដើម ហើយក៏មានគម្រោងឈានជើងចូលក្នុងទីផ្សារអន្តរជាតិទៅកាន់ប្រទេសជិតខាងក្នុងពេលឆាប់ៗនេះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]