សព្វថ្ងៃនេះ ឪពុកម្ដាយភាគច្រើនមានភាពមមាញឹកជាមួយនឹងការងារ មុខរបររកស៊ី ដែលជាហេតុមានពេលខ្លះបានភ្លេចមនុស្សសំខាន់របស់ខ្លួនដែលនៅក្នុងផ្ទះជាមួយគ្នារាល់ថ្ងៃ។

ជាការពិតណាស់ ឪពុកម្តាយសម័យនេះពិតជាមិនអាចប្រកែកបានទេ នឹងរឿងធ្វើការរកស៊ីនៅក្រៅផ្ទះដើម្បីស្វែងរកចំណូលចូលគ្រួសារ ប៉ុន្តែមានម្តាយឪពុកមួយចំនួនធំ បានភ្លេចពីតួនាទីដ៏សំខាន់របស់ខ្លួនមួយទៀត ដែលត្រូវផ្តល់ភាពកក់ក្តៅដល់កូនៗដែលនៅរង់ចាំនៅក្នុងផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឪពុកម្តាយគ្រប់រូបដឹងទេថា អ្វីៗដែលមានតម្លៃនៅក្នុងលោកនេះ គឺគ្មានន័យអ្វីទាំងអស់ ពីព្រោះមិនថាអ្នកមានលុយច្រើនខ្លាំងប៉ុណ្ណា ក៏អ្នកមិនអាចទិញ «ពេលវេលា» ឱ្យវិលត្រលប់ថយក្រោយវិញបានដែរ។

ដូច្នេះសម្រាប់មនុស្សគ្រប់គ្នាដែលជាសមាជិកនៅក្នុងគ្រួសាររបស់អ្នក មិនមាននរណាម្នាក់ដែលអាចរស់នៅជាមួយអ្នកបានអស់មួយជីវិតនោះទេ។ ឪពុកម្តាយចាស់ៗរបស់អ្នក នឹងត្រូវឃ្លាតចោលអ្នកនៅពេលដែលពួកគាត់ស្លាប់ បងប្អូនប្រុសស្រីរបស់អ្នក នឹងត្រូវឃ្លាតឆ្ងាយពីអ្នកនៅពេលដែលពួកគេរៀបការមានគ្រួសារ កូនៗរបស់អ្នកនឹងត្រូវចេញទៅរស់ឆ្ងាយពីអ្នកនៅពេលដែលពួកគេធំពេញវ័យ។ ហើយការពិតចុងក្រោយអ្នកនឹងរស់នៅឯកាតែម្នាក់ឯង ឬនៅជាមួយដៃគូ ដែលជាប្តី ឬប្រពន្ធ។ ហេតុដូច្នេះហើយពេលវេលាដែលបានរស់នៅជាមួយគ្នា ត្រូវធ្វើឱ្យពេលវេលានោះមានតម្លៃខ្លាំងជាទីបំផុត ព្រោះពេលវេលានោះមិនមានច្រើន និងយូរទេ។

ជាពិសេស កុមារចង់បានពេលវេលាពីយើងច្រើនជាងអ្វីៗទាំងអស់នៅពេលពួកគេមានវ័យមិនលើសពី១០ឆ្នាំដំបូងរបស់ខ្លួន ព្រោះបន្ទាប់ពីនោះ ពិភពឯកជនរបស់គេនឹងឈានចូលមកដល់ដូចជា ការសេពគប់មិត្តភក្តិ ការហ្គេមអនឡាញ និងព្រឹត្តិកម្មសង្គមជាច្រើនផ្សងទៀតរាប់មិនអស់។ ដូច្នេះទាន់នៅមានពេលជាមួយគ្នា អ្នកត្រូវតែឱបក្រសោបពេលវេលានោះឱ្យបានល្អបំផុត។

តើអ្នកដឹងទេថា ការចំណាយពេលវេលាដ៏តិចតួចស្តួចស្តើងរបស់អ្នកចំពោះមនុស្សជាទីស្រលាញ់ក្នុងគ្រួសារ គឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ពួកគេ។

នេះបើតាមការចែករំលែកពីអ្នកនាង សុខុម កុសុម៉ា ដែលមមាញឹកនឹងការងារ និងការរកស៊ីផងនោះ បានចែករំលែកពីបទពិសោធន៍របស់ខ្លួន ទាក់ទិននឹងក្បួនក្នុងការរក្សាទំនាក់ទំនងដ៏ស្និតរមួតជាមួយនឹង កូនៗ ដែលអ្នកនាងបានលើកឡើងថា៖

​រូបភាព អ្នកនាង និងកូនស្រី

អ្នកនាង បានបន្ដថា៖

សម្រាប់អ្នកនាងផ្ទាល់ អ្នកនាងយល់ថា ការងារគឺជារឿងសំខាន់ តែកូន និងក្រុមគ្រួសារ រឹតតែសំខាន់គឺជាជម្រើសទី១ ដែលមិនអាចកាត់ថ្លៃបាន៕

អំពី អ្នកនាង សុខុម កុសុម៉ា

បច្ចុប្បន្នជាអ្នកប្រឹក្សាផ្នែកព័ត៌មាននិងទីផ្សារក្រុមហ៊ុនមេឌាឡូត

ប្រឹក្សាផ្នែកម៉ូតនារី និងផលិតផលសម្រស់ក្រុមហ៊ុនលីថលឌីជីថល

មុខតំណែងជាច្រើនក្នុងវិស័យព័ត៌មាន និងម៉ូតនារីចាប់ពីឆ្នាំ ២០១២

ជាម្ដាយកូនស្រីពីរនាក់ និងមេផ្ទះម្នាក់ដែលផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ

About: Ms. SOKHOM KOSOMA

Media Consultant for Mediaload

Fashion and beauty influencer for Little Digital

A loving and caring mother of two daughters and avid housewife

Holding various management positions in media and fashion businesses

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]