ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែងស្រីទទួលបានប្រជាប្រិយភាព អ្នកនាង សាត រស្មី មួយរយៈចុងក្រោយនេះ នាងបានដកឃ្លាពីការងារសិល្បៈ ហើយបច្ចុប្បន្នក៏មិនទាន់ឃើញបង្ហាញមុខតាមMV ឬសម្ដែងរឿងដូចមុនៗឡើយ។
យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនរបស់អ្នកនាង សាត រស្មី គេដឹងថា នាងបានមានទំនាក់ទំនងស្នេហានឹងក្មួយប្រុសរបស់លោក ព្រាប សុវត្ថិ ដែលធ្វើឲ្យមហាជន រំភើបនិងភ្ញាក់ផ្អើលគ្រប់គ្នា។ មួយវិញទៀតជាញឹកញាប់ តារារូបនេះ និងស្វាមី តែងបង្ហោះរូបគូ មើលទៅមានភាពរីករាយ យល់ចិត្តគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ថ្មីៗនេះ គេដឹងទៀតថា អ្នកនាង សាត រស្មី បច្ចុប្បន្នគឺនាងមានកូនស្រីម្នាក់ មានមុខមាត់គួរឲ្យក្នាញ់តែម្ដង។ ហើយបន្ទាប់ពីមានកូនរួច គេរឹតតែឃើញនាង និងស្វាមី កាន់តែមានស្នាមញញឹម ហាក់មានសុភមង្គលខ្លាំង។ មិនតែប៉ុណ្ណោះ រូបភាពថតជាគ្រួសាររបស់នាង ត្រូវបានហ្វេនលួចសរសើរពីចំណងស្នេហារវាងនាងនិងស្វាមី ដែលសាងមកបានរឹងមាំយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]