ម៉ាឡេស៉ី៖ ពិតណាស់ កាលពិថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បវរកញ្ញាវ័យក្មេងកម្ពុជាចំនួន២រូប គឺ គង់ ច័ន្ទណារីយ៉ា​ និង ឆដា មុនីនាថ បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរូលរួមប្រកួតក្នុងកម្មវិធី Kids and Teens Pageant Global។ ហើយបច្ចុប្បន្ន អ្នកទាំងពីរបានកំពុងចូលរួមប្រកួតជាមួយកម្មវិធី ដែលមានបេក្ខភាពមកចូលរួមប្រកួតពីប្រទេសផ្សេងៗយ៉ាងច្រើន។ 

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ កម្មវិធីKids and Teens Pageant Global ដល់វគ្គប្រកួតបឋម ហើយគេក៏ឃើញ គង់ ច័ន្ទណារីយ៉ា​ និង ឆដា មុនីនាថ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ជាពិសេស មើលទៅម្នាក់ៗមានភាពក្លាហាន និងជឿជាក់ខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នៅពេលដែលបវរកញ្ញាទាំងពីររូបនេះ ចេញបង្ហាញខ្លួនដើរលើឆាក មានអ្នកទស្សនានៅទីនោះបានស្រែកហ៊ោផ្ដល់កម្លាំងចិត្តយ៉ាងច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីម្សិលមិញក៏មានវគ្គប្រកួតឈុតតំណាងជាតិផងដែរ ហើយអ្វីដែលគេចាប់អារម្មណ៍ និងរំភើបនោះ គង់ ច័ន្ទណារីយ៉ា​ Miss Teen Global Cambodia និង ឆដា មុនីនាថ Little Miss Global Cambodia បានឈ្នះឈុតតំណាងជាតិដែលល្អជាងគេប្រចាំកម្មវិធី ដែលធ្វើឡើងនោះឯប្រទេសម៉ាឡេស៉ី។ អំឡុងពេលប្រកាសថាឈុតតំណាងជាតិបវរកញ្ញាកម្ពុជា ឈ្នះ Best National Costume ក៏មានមហាជនជាច្រើន បានចូលរួមអបអរសាទរគ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖ 

ឆដា មុនីនាថ និងគង់ ច័ន្ទណារីយ៉ា​
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
ឈុតតំណាងជាតិ ដែល គង់ ច័ន្ទណារីយ៉ា យកទៅប្រកួត
ឆដា មុនីនាថ
ឆដា មុនីនាថ
ឈុតតំណាងជាតិ ដែល ឆដា មុនីនាថ យកទៅប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]