ភ្នំពេញ៖ កាលពីថ្មី ៗ នេះ នៅលើបណ្តាញសង្គម បានធ្វើការចែករំលែកទៅនឹង អគារ Golden Tower ហៅថា អគារ ៤២ ជាន់ នៅមហាវិថីមុន្នីវង្ស បាននឹងជិតបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីបានសាងសង់ បាន ៩០ ភាគរយ អស់រយៈពេល ១៤ ឆ្នា។

គួរបញ្ជាក់ផងដែរថា អគារភ្លោះ ស្រោមទៅដោយកញ្ចក់មាស ដែលបានឈរបង្អួតរាង រំលេចចែងចាំងមួយនេះ ត្រូវបានមហាជន មានការរំពឹងទៅនឹងថា វានឹងបញ្ចប់ការសាងសង់ឆាប់ ព្រោះតែមានចំណាយពេលអស់ជាង ១០ ឆ្នាំ ណាមួយ អគារមួយនេះ ត្រូវបានគេលើកឡើងកោតសរសើរ ទៅនឹងម៉ូដចម្លែកគ្មានពីរ ស្រស់ស្អាត មិនចាញ់អគារដែលមានស្រុកគេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា អគារ Golden Tower ហៅថា អគារ ៤២ ជាន់ មានទីតាំងស្ថិតនៅ ផ្លូវមុន្នីវង្ស កែងទៅនឹងមហាវិថីព្រះសីហនុ ដែលលក្ខណៈពិសេសនៃអគារមួយនេះ មានកម្ពស់ទៅដល់ ៤២ ជាន់ មិនរាប់នឹងជាន់ក្រោមដីនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]