ភ្នំពេញ៖ ក្រោយពីប្រកាសការចាក់បញ្ចាំងជាផ្លូវការហើយ ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែររឿង «ម្ចាស់កីតម្បាញ» បានប្រព្រឹត្តឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសិល្បៈករល្បីៗ និងមហាជនរាប់រយនាក់នៅ ហង្សមាស Palace ក្នុងផ្សារទំនើប អ៉ីអន សែនសុខ ស៊ីធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ជាក់ស្តែង ដោយងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោទគឺពិតជាប្លែកភ្នែក និងទាក់ចំណា់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍កីតម្បាញ ឧបករណ៍និងវិធីសាស្រ្តក្នុងការផលិតសូត្រជាដើម។

ជាក់ស្តែង កម្មវិធីមួយនេះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្ យនិងល្អបំផុតសម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវិត្តសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។

រូបភាព

ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេសពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង «ម្ចាស់កីតម្បាញ» នេះផ្ទាល់តែម្តង។

រូបភាព

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាពជាច្រើនប្រភេទរឿង និងមានប្រភេទសម័យកាលជាច្រើនខុសគ្នាមកហើយ ហើយសម្រាប់រឿង «ម្ចាស់កីតម្បាញ» គឺជាប្រភេទរឿងដែលចង់បង្ហាញពីសម័យលង្វែកថា នាសម័យនោះមនុស្សរស់នៅដោយគន្លងបែបណា ជាមួយនឹងការដាក់បញ្ចូលនៅឧបករណ៍បុរាណដែលជារបស់ខ្មែរពិតៗ គឺ កីតម្បាញ

រូបភាព
រូបភាព
រូបភាព

អ្នកទន្ទឹមរង់ចាំទស្សនារឿង «ម្ចាស់កីតម្បាញ» អាចទស្សនាបាន នឹងមានការចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]