ថៃ៖ នៅតែជារឿងដែលហ្វេនៗជាច្រើន បានតាមដាន និងមានការសង្ស័យចំពោះដំណឹងចចាមអារ៉ាម ដែលបានលេចឮថា ស្វាមីតារាស្រី Chompoo លួចក្ប.ត់.ទៅចិញ្ចឹមស្រីក្មេងខាងក្រៅ។ តែទោះជាយ៉ាងណា បន្ទាប់ពីនេះ ក៏មានការបញ្ជាក់ពីអ្នកជិតស្និទ្ធថា នេះគឺជារឿងមិនពិត ផងដែរ។
ដោយឡែក ថ្មីៗនេះ ជីវិតគូស្វាមីភរិយារបស់ តារាស្រី Chompoo និង លោក Nott Visarut ហាក់បានធ្វើឲ្យទស្សនិកអស់ការសង្ស័យទៅហើយ ខណៈដែលខាងស្វាមីរបស់នាង បានចេញមកទម្លាយនៅក្នុងកម្មវិធី 3Zap ដោយបានប្រាប់ថា ខ្លួនប្រគល់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន ទៅឲ្យភរិយាជាអ្នកកាន់កា.ប់ និងមើលការខុសត្រូវទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនត្រឹមតែប៉ុណ្ណោះ ជុំវិញហេតុផលមួយនេះដែរ លោក Nott Visarut បានបង្ហើបថា ក្រោយពីបានរៀបការជាមួយនឹងតារាស្រី Chompoo ជាច្រើនឆ្នាំមកនេះ នាងពិតជាបានបំពេញតួនាទី ភារកិច្ចជាភរិយា និងជាអ្នកម្ដាយដ៏ល្អ ព្រមទាំងចេះគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ ដែលធ្វើឲ្យលោកកាន់តែមានជំនឿទុកចិត្ត ទៅលើរូបនាង ទៀតផង។ ម៉្យាងវិញទៀត ការដែលធ្វើបែបនេះ ក៏អាចធ្វើឲ្យប្រពន្ធ និងកូនៗ បានរស់នៅយ៉ាងសុខស្រួលពេញមួយជីវិត បើទោះបីជា លោកអាចនឹងមានបញ្ហា ឬជួបគ្រោះថ្នាក់ដោយប្រការណាមួយ ផងដែរ៕
ប្រភព៖ AMS Infotainment
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]