ភ្នំពេញ៖ ព្រឹត្តិការណ៍ដល់អស្ចារ្យមិនធ្លាប់មាន និងធំលើសគេក្នុងឆ្នាំ2023 អាចកើតមានឡើង​ ដោយសារតែ ក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនោះ កំពុងតែនឹងរៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា មានកំពូលតារាចម្រៀង៖

ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា,ឆន សុវណ្ណារាជ, ខេម, សេន យូរី, តន់ ចន្ទសីម៉ា,  តារារ៉េប និងតារាចម្រៀងល្បីៗជាច្រើន នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ​និងអ្នកស្នេហាតន្ត្រី​ដ៏​ច្រើនកុះករ ទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ​ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។

តាមរយៈ Facebook ផ្លូវការ Beer GANZBERG បានឲ្យដឹងថា នៅមណ្ឌលកីឡា ខេត្តំកពង់ស្ពឺ និងទីតាំងច្រមុះជ្រូកក្រុងតាខ្មៅ ក្បែរសួនច្បារខេត្តកណ្តាល ថ្ងៃទី 13 14 កុម្ភះ 2023 នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរថ្ងៃនៃក្តីស្រលាញ់ GANZBERG Valentine’s Day ដ៏ធំដាច់គេក្នុងប្រទេសកម្ពុជាផងដែរ៕

ឧកញ៉ា ព្រាប សុវត្ថិ
 ឧកញ៉ា ខេមរៈ សិរីមន្ត
តន់ ចន្ទសីម៉ា
ខេម
 ឱក សុគន្ធកញ្ញា
ឆន សុវណ្ណារាជ
ពេជ្រ សោភា
យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]