ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ជារឿងដ៏រំភើប និងត្រេកអរ ដែលបវរកញ្ញាវ័យក្មេងកម្ពុជា គង់ ច័ន្ទណារីយ៉ា និង ឆដាមុនីនាថ បានឈ្នះជ័យលាភីឯកប្រចាំកម្មវិធីលំដាប់ថ្នាក់អន្តរជាតិព្រមគ្នាដូច្នេះ។ 

ពិតណាស់ គង់ ច័ន្ទណារីយ៉ា បានឈ្នះជ័យលាភីឯក Miss Teen Global 2023 និង ឆដា មុនីនាថ ឈ្នះជ័យលាភីឯក Little Miss Global 2023 ដែលធ្វើឡើងនៅឯប្រទេម៉ាឡេស៉ី។ ហើយដំណឹងដ៏រំភើបនេះ ខណៈបវរកញ្ញាទាំងពីររូបនេះ ឈ្នះមកុដលំដាប់ថ្នាក់អន្តរជាតិដូច្នេះ ក៏មានមហាជន ចូលរួមអបអរសាទរគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា គង់ ច័ន្ទណារីយ៉ា Miss Teen Global 2023 និង ឆដា មុនីនាថ Little Miss Global 2023 បានមកដល់មាតុភូមិវិញដោយសុវត្ថិភាព និងបាននាំភាពជោគជ័យមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះដែរ គេក៏ឃើញមានហ្វេនអ្នកគាំទ្រ ចាំទទួលអ្នកទាំងពីរយ៉ាងច្រើនផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

គង់ ច័ន្ទណារីយ៉ា Miss Teen Global 2023
គង់ ច័ន្ទណារីយ៉ា Miss Teen Global 2023
ឆដា មុនីនាថ Little Miss Global 2023
ឆដា មុនីនាថ Little Miss Global 2023
ឆដា មុនីនាថ Little Miss Global 2023

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]