តាកែវ៖ មួយរយៈចុងក្រោយនេះរឿងរ៉ាវ អសន្តិសុខក្នុងខេត្តតាកែវ ដែលបានបង្កស្ទាវឈាមរាវមួយចំនួន ដេញកាប់ ដេញឆក់ ត្រូវបានបន្តចែកចាយលើបណ្តាញសង្គម ព្រោះតែបានកើតឡើងផ្ទួនៗ ធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំងទៅនឹងរឿងរ៉ាវទាំងនេះ។
យ៉ាងណាមិញ បើក្រឡេក យុវជន ៤នាក់ដែលបានជាប់ពន្ធនាគារ ដោយបានកាប់សម្លាប់ជនរងគ្រោះ មិនដឹងអី ស្លាប់យ៉ាងអាណោយអាធ័មនោះ ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួន នឹងត្រៀមខ្លួនបញ្ចូលទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះ រូបភាពជាច្រើនបានធ្វើការបង្ហោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការហួសចិត្តជាខ្លាំងទៅនឹងកាយវិការរបស់ ជនបង្កទាំង ៤ បែរជាមានទឹកមុខសប្បាយរីករាយ ថែមទាំងឌឺដង ធ្វើដាក់អ្នកដទៃទៀត ខណៈដែលគេត្រូវបានដឹងថា អាណាព្យាបាល បានយំរហូតដល់សន្លប់ទៀតផង តែផ្ទុយទៅវិញ ពួកគេបែរជាធ្វើបែបនេះ មិនអាសូរដល់ទឹកចិត្តឳពុកម្ដាយសោះ៕
ប្រភព៖ Amapapa Media
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]