ភ្នំពេញ៖ លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានសម្ដែងក្ដីរំភើបរីករាយយ៉ាងក្រៃលែង បន្ទាប់ពីជោគជ័យខ្លាំង លើវិស័យបវរកញ្ញាវ័យក្មេងកម្ពុជា Miss Teen និង Miss Preteen International Cambodia

លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាដើមឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Mediaload បានបញ្ជូនបវរកញ្ញាវ័យក្មេងកម្ពុជា ដែលបានជាប់ជ័យលាភីក្នុងស្រុក ទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ចំនួន៤រូប ដោយក្នុងនោះរួមមាន៖

· ឃឿន ប៉ូលីកា Miss Preteen International Cambodia (ជ័យលាភី)

· ឌៀប សុហ្វៀរ៉ា 2nd Runner Up Miss Preteen International Cambodia

· គង់ ចន័្ទណារីយ៉ា 3rd  Runner Up Miss Preteen International Cambodia

· ឆដា មុនីនាថ Top 10 Miss Preteen International Cambodia (ជាប់បាន Miss Talent Award)

ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា

ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសថៃ៖

· ឃឿន ប៉ូលីកា បានជាប់ជា Winner Miss Preteen Junior Idol World 2023

· ឌៀប សុហ្វៀរ៉ា បានជាប់ជា 2nd Runner Up of Little Miss Junior Idol World 2023

ជាលទ្ធផលការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី៖

· គង់ ចន័្ទណារីយ៉ា បានជាប់ Winner Miss Teen Global 2023

· ឆដា មុនីនាថ បានជាប់ Winner Little Miss Global 2023

លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload

ជួបជាមួយនឹងលោក អុិន វិចិត្រ នាយកប្រតិបត្តិ ក្រុមហ៊ុន Mediaload ក្នុងឱកាសទទួលស្វាគមន៍ការមកដល់របស់បវរកញ្ញាវ័យក្មេងកម្ពុជា គង់ ចន័្ទណារីយ៉ា និង ឆដា មុនីនាថ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ បានមានប្រសាសន៍ថា៖

លោកពិតជាមានមោទកភាព ដែលបវរកញ្ញាវ័យក្មេងកម្ពុជារបស់យើង ​មានសមត្ថភាពអាចនាំយកជ័យលាភីមកកាន់ប្រទេសកម្ពុជាបាន ហើយលោកក៏សប្បាយរីករាយចំពោះជោគជ័យនេះ ដែលមិនធ្លាប់មានពីមុនមក។

លោកបន្តថា បច្ចុប្បន្នវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា គឺកំពុងតែរីកចម្រើនខ្លាំង ហើយក្រុមហ៊ុន Mediaload ក៏កំពុងតែត្រៀមរៀបចំការប្រកួតបវរកញ្ញាវ័យក្មេងកម្ពុជាបន្ថែមទៀត ពោលគឺផ្តោតសំខាន់ទៅលើយុវតីវ័យក្មេងតែម្តង ដើម្បីជាគ្រឹះមូលដ្ឋានដល់ពួកគេ អាចចូលរួមប្រកួតក្នុងកម្មវិធីធំៗនៅថ្ងៃអនាគតបាន។

លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload

ជាក់ស្ដែង បច្ចុប្បន្នក្រុមហ៊ុន Mediaload មានត្រឹម Miss Teen និង Miss Pre Teen International Cambodia តែប៉ុណ្ណោះ ខណៈនឹងត្រៀមមានប្រកួតបវរកញ្ញាវ័យក្មេង Mini Miss និង Little Miss ផងដែរ។

នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា ការរៀបចំការប្រកួតកន្លងមក ខាងក្រុមហ៊ុនក៏បានគិតគូរពីពេលវេលាច្បាស់លាស់ផងដែរ ទាំងការហាត់សម និងការប្រកួតនៅលើឆាក ចៀសវាងការរំខាន ឬប៉ះពាល់ទៅដល់ការសិក្សារបស់ប្អូនៗ។

បន្ថែមលើនេះ ក្រៅពីវិស័យបវរកញ្ញា នៅថ្ងៃអនាគតលោកក៏នឹងមានគម្រោងធ្វើកម្មវិធីប្រឡងចម្រៀង ដោយផ្តោកខ្លាំងទៅលើយុវវ័យ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិថែមទៀតផង៕

សូមស្តាប់ប្រសាសន៍ទាំងស្រុង របស់នាយកប្រតិបត្តិ លោក អ៊ិន វិចិត្រ ខាងក្រោមនេះ៖

  លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
លោក អុិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload
ស្វាគមន៍ការមកដល់កម្ពុជាវិញរបស់បវរកញ្ញាវ័យក្មេងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]