ភ្នំពេញ៖ ភាពយន្ដបែបវិទ្យាសាស្ត្រប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុតឆាកដែលមានបច្ចេកវិទ្យាទំនើបៗផ្សេងទៀតនឹងចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជាតាមបណ្តារោង ភាពយន្តចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស«ជាតិក្រោយ» គឺជាភាពយន្តដែលថតនៅប្រទេសកម្ពុជា ដោយជនជាតិអាមេរិក លោក Jake Wachtel។ កាលពីឆ្នាំ ២០២១ ភាពយន្តនេះគឺជាភាពយន្តដែលបានចាក់បញ្ចាំងនៅពិធីបើកកម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice លើកទី ៣៦។ ចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានក្លាយជាផ្នែកមួយក្នុងកម្មវិធីមហោស្រពភាពយន្តនានាទូទាំងពិភពលោក ព្រមទាំងបានឈ្នះពានរង្វាន់កំពូលជាច្រើនផងដែរមុនពេលភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការ នៅអាមេរិកខាងជើង។ ភាពយន្ត «ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកដឹកនាំរឿង «ជាតិក្រោយ» លោក Jake Wachtel បាននិយាយថា៖
លោក Wachtel ក៏បានបន្តនិយាយថា បន្ថែមពីលើភាពគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ការផលិតខ្សែភាពយន្តនេះគឺដើម្បីនាំយករឿងខ្មែរដ៏ប្លែក និងគួរឱ្យរំភើបទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ សហផលិតករភាពយន្ត «ជាតិក្រោយ» លោក សុខ វិសាល ដែលជាស្ថាបនិកនៃ 802 Films និងលោក Wachtel បានបង្ហើបឱ្យដឹងថាភាពយន្ត «ជាតិក្រោយ» នេះគឺជាការងើបចេញពីស្តង់ដារភាពយន្តរបស់ប្រទេសកម្ពុជា។
លោក សុខ វិសាល បាននិយាយថា៖
ដំណើរខ្សែភាពយន្ត «ជាតិក្រោយ» ប្រាប់ពីរឿងនិទានរបស់យុវជនខ្មែរសាមញ្ញម្នាក់ឈ្មោះ ឡេង ហេង ដែលគ្រួសាររបស់គាត់ប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ ដោយសារទីតាំងនោះជាទីតាំងដែលត្រូវអភិវឌ្ឍន៍។ យុវជនរូបនោះបានរួមដៃជាមួយក្មេងស្រីឆ្លាតម្នាក់ឈ្មោះ ស្រី ល័ក្ខ ដើម្បីស្វែងរកព្រះពុទ្ធបដិមាដែលគេកប់ទុកដែលក្មេងជំទង់ទាំងពីរជឿថានឹងអាចជួយសង្គ្រោះផ្ទះរបស់ហេងបាន។ ក្មេងជំទង់ទាំងពីរនោះរួមទាំងមិត្តភ័ក្តិរបស់ពួកគេបានប្រើប្រាស់វិទ្យាសាស្ត្រប្រព័ន្ធប្រសាទដោយប្រើបច្ចេកវិទ្យា AR និងកម្មវិធីឌីជីថលផ្សេងៗទៀតដើម្បីស្វែងរករូបសំណាកនេះ។ ការប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះ ក្មេងៗទាំងនោះបានរកឃើញទំនាក់ទំនងរវាង ហេង និងអ្នកជំនាញផ្នែកប្រព័ន្ធប្រសាទខ្មែរដ៏ឆ្នើមម្នាក់ឈ្មោះ វឌ្ឍនៈ។ តើ វឌ្ឍនៈ ចាប់កំណើតជា ហេង ឬយ៉ាងណា?
ក្មេងៗទាំងនោះបានទៅរកព្រះពុទ្ធបដិមានោះទូទាំងទីក្រុងភ្នំពេញបន្ទាប់ពីតាមតម្រុយនោះរួច ពួកគេក៏បានឃើញ ថាពិតជាមានវត្ថុទាំងនោះនៅពេលបច្ចុប្បន្នពិតមែនហើយអត្តសញ្ញាណរបស់ក្មេងនោះក៏ត្រូវបានចាប់ផ្តើមបកស្រាយ។ នៅពេលពួកគេដឹងច្បាស់ពីតម្លៃព្រះពុទ្ធបដិមានោះមានតម្លៃខ្ពស់ជាងពួកគេគិត ក្មេងទាំងពីរនោះត្រូវតែសម្រេចចិត្តថា តើពួកគេនឹងទៅឆ្ងាយប៉ុណ្ណាដើម្បីស្វែងរកកំណប់និងការពិតរបស់ពួកគេ។
តាមរយៈការក្រឡេកមើលទៅអនាគតនៃប្រទេសកម្ពុជា ផលិតករភាពយន្ត «ជាតិក្រោយ» សង្ឃឹមថានឹងបង្ហាញពីរបៀបដែលជំនឿប្រពៃណីរបស់ប្រទេសមួយអាចរួមរស់ជាមួយបច្ចេកវិទ្យាសម័យទំនើប និងធ្វើឱ្យមានការពិភាក្សាអំពីចំណុចប្រសព្វនៃបច្ចេកវិទ្យា កម្មផល និងស្វែងរកការត្រាស់ដឹង។
«ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈវេលាម៉ោង ៦ ល្ងាចនៅរោងភាពយន្ត Major Cineplex Cambodia និង Legend៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]