ថៃ៖ នៅតែជារឿងដែលហ្វេនៗកំពុងតាមដាន បន្ទាប់ពី តារាស្រី Due Arisara បានចេញមកបើកបង្ហាញអំពីរឿងរ៉ាវដែលនាង ត្រូវបានគេធ្វើបា.ប.រា.ងកាយរហូតដល់ផ្លូ.វចិត្ត។ ជាពិសេស តារាស្រីរូបនេះ ក៏បានប្រាប់អំពីព័ត៌មានលម្អិត និយាយអំពីស្វាមីខ្លួន លោក Sebastian Lee ពីការចាប់ផ្តើមអាជីពរហូតដល់ជោគជ័យ ក្រោយពីមានចម្ងល់ និងការសង្ស័យពីមហាជន។
ក្នុងនោះដែរ តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ Due Arisara បានបញ្ជាក់ថា ស្វាមីរបស់នាង លោក Sebastian Lee មិនដែលពាក់ព័ន្ធនឹងរឿងខុសច្បាប់នោះទេ ទាំងអតីតកាល បច្ចុប្បន្នកាល រួមទាំងអនាគត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការប្រាប់ពីប្រវត្តិរបស់ លោក Sebastian ក៏បានបង្ហាញថា លោកបានមកទីក្រុងបាងកក តាំងពីអាយុ ២១ ឆ្នាំ ដើម្បីធ្វើការនៅសណ្ឋាគារផ្សេងៗ ព្រោះបានបញ្ចប់ការសិក្សាពីមុខជំនាញនេះ និងសាលាចម្អិនអាហារ ហើយក្រោយពីបញ្ចប់ការសិក្សា លោកក៏បានត្រឡប់ទៅតៃវ៉ាន់ ដើម្បីបើកអាជីវកម្មភោជនីយដ្ឋានយ៉ាងជោគជ័យ។
យ៉ាងណាមិញ តារាស្រី Due ក៏បានសុំទោសស្វាមីរបស់ខ្លួន ដែលធ្វើឲ្យលោក ត្រូវរងផលប៉ះពាល់ ពីនិន្នាការសង្គម និងមានសំណួរសង្ស័យជាច្រើនទៅលើរូបលោក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]