ថៃ៖ ទោះបីជា បានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ ប្រមាណជិតមួយឆ្នាំទៅហើយ ប៉ុន្តែ​តារា​សម្ដែង​ស្រី Tangmo ក៏នៅ​តែ​ស្ថិត ​ក្នុង​ការ​ចងចាំ​របស់​មនុស្ស​ជា​ច្រើន​ និងតែងតែត្រូវបានគេរំឮកពីថ្ងៃ ដែលនាងបានទទួលម.រ.ណភាព ព្រមទាំងហេតុការណ៍នៅក្នុងយប់នោះ រហូតមកដល់សព្វថ្ងៃនេះ។

ដោយឡែក សម្រាប់រឿងថ្មីបច្ចុប្បន្ននេះវិញ តារាសម្ដែងជើងចាស់ លោក Sam Yuranant ស្រាប់តែបានបង្ហោះឃ្លីបវីដេអូមួយ តាមរយៈបណ្ដាញសង្គម TikTok បើកបង្ហាញពីរឿងដ៏មិនគួរឱ្យជឿ បន្ទាប់ពី បានជិះទូកល្បឿនលឿន នៅទន្លេចៅប្រាយ៉ា ខណៈនៅ​ថ្ងៃ​នោះ ពេលកំពុងតែជិះកម្សាន្ត ជាមួយនឹង​មិត្តភ័ក្តិ​ ព្រមទាំងបានជិះ​ទូក​កាត់​ភោជនីយដ្ឋាន​មួយ​ដែល Tangmo បានចូល​ មុនពេល​នាងស្លា.ប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនោះដែរ លោក Sam ក៏បាននិយាយរំឮកដល់តារាស្រី Tangmo​ ថា​តើ​គ្រោះ​ថ្នាក់​នេះ អាច​កើត​ឡើង​បានយ៉ាងដូច្នេះ​មែន​ទេ។ ជាពិសេស មិនទាន់បាននិយាយចប់ស្រួលបួលផង ពេលនោះ ទូកក៏បានរលត់ដោយគ្មានបញ្ហាអ្វីឡើយ។ យ៉ាងណាមិញ ក្រោយពីនោះ លោក Sam ក៏បានលើក​ដៃ​បន់ស្រន់ចំពោះ Tangmo សុំត្រឹមថាជាការនឹករឮកដល់នាង ហើយបន្ទាប់ពី និយាយចប់ ទូរស័ព្ទក៏អាចតេទាក់ទងបាន និងអាចទាក់ទងរកមនុស្សមកជួយបាន និងជួយ​នាំ​អ្នក​ទាំង​អស់​គ្នា​ ឡើង​គោក​ដោយ​សុវត្ថិភាព ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Sam Yuranant
Sam Yuranant
Sam Yuranant
Tangmo
Tangmo
Tangmo
Tangmo
Sam Yuranant
Sam Yuranant
Sam Yuranant
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]