ចិន៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្តេច អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់១១ កុម្ភៈ និងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនធំៗចំនួនបីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានបង្ហាញពី ព៌តមានដ៏មានសារៈសំខាន់ ពីក្រុមហ៊ុនចិនធំមួយដែលបានជម្រាបសម្តេចតេជោ ពីគម្រោងវិនិយោគរថភ្លើងធុនស្រាលថ្មីមួយខ្សែ តភ្ជាប់ពីព្រលានយន្តហោះ ក្នុងស្រុកសូទ្រនិគម ទៅកាន់ក្រុងសៀមរាប។

ក្នុងនោះដែរ ជាមួយនឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោ ពីការវិនិយោគ លើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុន ក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នា ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ យ៉ាងណាមិញ ជាមួយនឹងការវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោគ ផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក ផងដែរ៕

ប្រភព៖ Propertyarea.asia]

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]