តាកែវ៖ កងកម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យ យ៉ាងហោចណាស់ ចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

តាមប្រភពដដែល បានបន្តទៀតថា កងកម្លាំងអាវុធហត្ថ បានអត្តរាគមនិ៍ នៅត្រង់ចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅវេលាម៉ោង ៣រសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តបានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថដូចគ្នា។

ក្នុងនោះដែរ ជនសង្ស័យទាំង ០៥ នាក់មានឈ្មោះឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ទី ២ ឈ្មោះ អឿន អាន ភេទប្រុសអាយុ ២៥ ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ទី ៣ ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទី ៤ ឈ្មោះ ទេព មុនី ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង និងឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។

វត្ថុតាងចាប់យករួមមាន៖

១. ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ។

២. ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។

៣. ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២ ។

៤. ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ ។

៥. រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥) ដោយបច្ចុប្បន្នមន្ត្រីជំនាញកំពុងអនុវត្តនីតិវិធី៕

ប្រភព៖ GRK News

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]