ចិន៖ តារា​សម្ដែង​ Chen FeiYu ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ណាត់​ជួប​ជា​សម្ងាត់​ជាមួយ​នឹង​នារី​ម្នាក់ ​ដែល​រៀបការ​ហើយ​គឺ Yi lin ya ដែលរូបថត​ឯកជន​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​បង្ហោះ​តាម​អ៉ីនធឺណែត​ដោយ​អ្នក​សរសេរ​ប្លុក​ក្នុង​ពិភព​កម្សាន្ត។

ជាក់ស្តែង រូបភាពនារីម្នាក់នោះត្រូវបានដឹងថាគឺជាតារាអ៉ីនធឺណែត​តូចមួយ Yi lin ya ដែល Chen Feiyu បាននៅជាមួយនាងតាំងពីឆ្នាំ ២០២១ ហើយថែមទាំងបានបើកបន្ទប់នៅក្នុងសណ្ឋាគារលំដាប់ខ្ពស់មួយនៅទីក្រុង Changsha ជាច្រើនដង រួមរស់មេត្រីជាមួយគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពទាំងនោះ ត្រូវបានគេគិតថា គឺជាតារាប្រុសហ្នឹងឬយ៉ាងណានោះទេ តែបើភិនភាគ និងពិនិត្យឲ្យ​ដោយ​ប្រយ័ត្នប្រយែង ប្រជ្រុយ​នៅ​ត្រចៀក និង​ជ្រុង​មាត់​គឺពិតជា Chen Feiyu តើពិតជាតារាប្រុសរូបនេះឬយ៉ាងណា?

តារាប្រុស Chen Feiyu កើតនៅឆ្នាំ ២០០០ ជាកូនប្រុសរបស់អ្នកដឹកនាំរឿង Chen Kaicai នៅឆ្នាំ ២០២២ កេរ្តិ៍ឈ្មោះរបស់ Chen Feiyu បានកើនឡើងយ៉ាងខ្លាំង ដោយបានចូលក្នុងតារាវ័យក្មេងដ៏មានសក្តានុពលកំពូលនៃអេក្រង់ចិនយ៉ាងកត់សម្គាល់៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Chen Feiyu
Chen Feiyu
នារីម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]