ភ្នំពេញ៖ ដូចដែលបានជ្រាបមកហើយថា បច្ចុប្បន្ននេះ តារាចម្រៀងថ្មី លោក លីម តិចម៉េង ដែលជាម្ចាស់ពានកម្មវិធីប្រកួត Cambodian Idol រដូវកាលទី ៤ កាន់តែមានប្រជាប្រិយភាព ក៏ដូចជាមានការគាំទ្រខ្លាំងឡើងពីទស្សនិកជន ដែលធ្វើឲ្យលោកមានភាពមមាញឹក នៅក្នុងវិស័យចម្រៀងនេះ ផងដែរ។

ដោយឡែក ថ្មីៗនេះវិញ ស្រាប់តែតារាចម្រៀងរូបនេះ បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលនៅក្នុងចិត្ត តាមរយៈវីដេអូមួយជាមួយនឹងវត្តមានលើឆាកតន្រ្តី បន្ទាប់ពីក្រុមគ្រួសាររបស់លោក ទាំងឪពុកម្ដាយ បងប្អូន បានមកបង្កភាពភ្ញាក់ផ្អើលចំពោះរូបលោក ពីការបង្ហាញខ្លួនរបស់ពួកគេ ក្នុងពេលដែលលោក និងគ្រួសារមិនសូវមានពេលវេលាជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញសមាជិកគ្រួសារហើយ លោក លីម តិចម៉េង បានរៀបរាប់ទាំងទឹកភ្នែក ដោយបានប្រាប់ថា ចាប់តាំងពីប្រលងចម្រៀងមកទល់ពេលនេះ លោកពិតជាបានខិតខំធ្វើការ ដោយគ្មានពេលវេលា សម្រាប់ទៅជួបជុំគ្រួសារ មិនថាឪពុកម្ដាយ ឬបងប្អូនឡើយ គឺលោកខំប្រឹងធ្វើការ ដើម្បីរកជីវភាពសមរម្យសម្រាប់គ្រួសារ បានរស់នៅសុខស្រួល ទៀតផង៕

ប្រភព៖ LTM_Real fan

សូមទស្សនារូបភាពខាងក្រោម៖ 

 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
 លីម តិចម៉េង
@dl7744261863782 #លីមតិចម៉េង #បុណ្យនៃសេចក្ដីស្រលាញ់ #fyp #fypシ ♬ សំឡេងដើម - LTM_Real fan
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]