ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម» នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
តាមប្រសាសន៍លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖
យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម» ថ្ងៃនេះគឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖
ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ក៏ដូចជាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតា ឬជនរងគ្រោះ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា។
ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
បុគ្គលិកក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្រមាណ ១០០នាក់ បានធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាមប្រកបដោយទឹកមុខសប្បាយរីករាយ និងពេញចិត្តនូវការចូលរួមចំណែកក្នុងការផ្តល់ឈាម ដើម្បីជួយសង្គ្រោះទៅដល់អ្នកជំងឺដែលបាននឹងកំពុងត្រូវការឈាមជាចាំបាច់។
ក្នុងឱកាសនេះផងដែរ តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានប្តេជ្ញានឹងបន្តការចូលរួមគាំទ្រយុទ្ធនាការស្ម័គ្រចិត្ត ផ្តល់ឈាមអោយបានកាន់តែច្រើននៅក្នុងក្រុមហ៊ុនយ៉ាងតិច២ដងក្នុង១ឆ្នាំ ដែលជាការចូលរួមចែកក្នុងកិច្ចការងារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់ឈាមក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការយើងគ្រប់គ្នាធ្វើការចូលរួមស្ម័គ្រចិត្តអោយបានកាន់តែច្រើន ព្រោះថាការធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាម គឺប្រៀបបីដូចជាការធ្វើបុណ្យដោយមិនចំណាយថវិកាដល់មនុស្សត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រោះជីវិត។
ជាចុងបញ្ចប់នៃកម្មវិធី លោកស្រីតំណាងក្រុមហ៊ុន បានពាំនាំយកសេចក្តីថ្លែងអំណរគុណរបស់អគ្គនាយិកា និង ស្ថាបនិកក្រុមហ៊ុន ហនុមាន ប៊េវីរីជីស លោកជំទាវ ខៀវ សស៊ីលៀប ជូនចំពោះបុគ្គលិកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសលោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌល ដែលបានសម្របសម្រួលកម្មវិធីផ្តល់ឈាម និងសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនដែលមិនទាន់បានធ្វើការស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្តដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តធ្វើការបរិច្ចាគឈាមបន្ថែមទៀត ដើម្បីបង្កើននូវការផ្គត់ផ្គង់ឈាមជាបន្ទាន់សម្រាប់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]