អំឡុងពេលពពោះ ការជ្រើសរើសរបបអាហារដែលត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីទ្រទ្រង់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាក់ស្តែង មានអាហារជាច្រើនប្រភេទដែលមានគុណតម្លៃល្អអាចជួយបំបាត់រោគសញ្ញាពពោះមួយចំនួនដូចជា ចង្អោរ ឈឺក្បាល និងគេងមិនលក់។ តើពពួកអាហារទាំងនោះមានអ្វីខ្លះ?
១. សណ្តែកខ្មៅ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរំលាយអាហារអាចមានភាពយឺតយ៉ាវអំឡុងពេលពពោះ ដែលជាហេតុនាំឲ្យម៉ាក់ៗប្រឈមនឹងការទល់លាមក។ ដូច្នេះហើយ ស្ត្រីពពោះគួរតែញ៉ាំពពួកអាហារសម្បូរទៅដោយជាតិសរសៃឲ្យបានច្រើន ដើម្បីកាត់បន្ថយរោគសញ្ញាមួយនេះ។ ចំពោះអាហារផ្ទុកទៅដោយជាតិសរសៃខ្ពស់ ដែលយើងមិនគួររំលងនោះ គឺសណ្តែកខ្មៅនេះឯង ពីព្រោះសណ្តែកខ្មៅប្រហែល២០០ក្រាម អាចផ្តល់ជាតិសរសៃចំនួន១៥,៦ ក្រាម ដែលស្មើនឹងពាក់កណ្តាលនៃតម្រូវការប្រចាំថ្ងៃរបស់យើង។
២. ខ្ញី
ជាមួយនឹងសមាសធាតុប្រឆាំងនឹងការរលាក ខ្ញីបានក្លាយជារូបមន្តធម្មជាតិដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាចង្អោរ និងក្អួត។ ម៉ាក់ៗអាចញ៉ាំជាប្រភេទទឹកខ្ញីក្តៅឧណ្ហៗ ឬទំពារតែម្តង ដើម្បីសម្រួលដល់បញ្ហាក្រពះ។
៣. ផ្លែរ៉ាសប៊ឺរី (Raspberries)
ដូចគ្នាទៅនឹងសណ្តែកខ្មៅដែរ ផ្លែរ៉ាសប៊ឺរីសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចជួយបញ្ចៀសជំងឺឫសដូងបាត។ ក្នុងអំឡុងត្រីមាសទី៣ ស្រីៗយើងតែងប្រឈមនឹងបញ្ហាពិបាកបត់ជើងធំ ដោយសារតែគភ៌ដែលកំពុងវិវឌ្ឍបានដាក់សម្ពាធលើឆ្អឹងអាងត្រគាក។ ប៉ុន្តែ ការបង្កើនកម្រិតជាតិសរសៃ អាចជួយឲ្យលាមកទន់ និងងាយស្រួលក្នុងការបន្ទោបង់។
៤. ស្ករកៅស៊ូគ្មានជាតិស្ករ
អាការៈក្រហាយទ្រូង ឬក្តៅក កើតឡើងជាទូទៅ អំឡុងពេលពពោះដោយសារតែកត្តាអ័រម៉ូន។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ ម៉ាក់ៗគួរទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ ក្រោយញ៉ាំអាហាររយៈពេល៣០នាទី ដើម្បីជំរុញឲ្យមានទឹកមាត់ និងបង្កើនការលេបអាហារ ក៏ដូចជាកាត់បន្ថយអាការៈក្រហាយទ្រូងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]