ភ្នំពេញ៖ ក្រុមហ៊ុន foodpanda បានធ្វើឲ្យថ្ងៃបុណ្យនៃក្ដីស្រលាញ់កាន់តែពិសេស និងពោរពេញទៅដោយភាពកក់ក្ដៅមួយនឹងការធ្វើកម្មវិធីសប្បុរសធម៌មួយឡើងនៅឯមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលចំនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលបានដឹងមកហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏តែងតែចូលរួមសកម្មភាពក្នុងសង្គម ដែលជួយដល់សង្គមកម្ពុជាមួយទាំងមូលជាប្រចាំផងដែរ។ ដោយថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃនៃក្ដីស្រលាញ់ និងអបអរខួបខួប៣ឆ្នាំរបស់ខ្លួនផងនោះ foodpanda បានសហការជាមួយហាងជាដៃគូជាច្រើនហាង ធ្វើការបរិច្ចាគជាសាច់ប្រាក់ចំនួន ១២,០០០,០០០រៀល ឬស្មើនឹង ៣,០០០ដុល្លាអាមេរិក រួមជាមួយនិងចំណីអាហារ និងសម្ភារៈប្រើប្រាស់ជាច្រើនមួយចំនួនទៀតដូចជា៖

-       ទឹកពិសា ​VITFRESH ចំនួន ៣០ កេះ

-       ឈុតបាយប្រអប់ចំនួន ១០០ ប្រអប់

-       ភីស្សាចំនួន ១៩២ ប្រអប់

-       បឺហ្គឺចំនូន ៥០ ឈុត

-       ភេសជ្ជៈចំនួន ៦០ កែវ

-       កាហ្វេចំនូន ២៥០ កែវ

-       តែគុជចំនួន ២៥០ កែវ

-       សម្ភារៈប្រើប្រាស់របស់កុមារចំនួន១៩ប្រភេទ ស្មើនិង៣២០មុខ មានដូចជា៖ សាប៊ូកក់សក់ សាប៊ូដុះខ្លួន ក្រដាស់សើម ថ្មាំដុះធ្មេញ ខោទឹកនោមកូនក្មេង ។ល។

-       ម៉ាសចំនួន ១,៤០០ ប្រអប់​​

កម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់នេះត្រូវបានចូលរួមឧបត្ថមគាំទ្រពីហាងជាដៃគូរបស់ខ្លួនរួមមាន៖ ផ្សារទំនើប ហេង ឆាយ លី, Domino’s Pizza, Pasta Corner, 1 Duck, 1 Burger & Fried Chicken, បាយកូលាប, Da Yungs, KOI Thé, Tube Central, Tube Coffee, និង Yellow Cab Pizza

foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា
foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា

តំណាងរបស់ក្រុមហ៊ុនfoodpanda លោក កាន់ ឈុនណាត និងជាប្រធានផ្នែកទំនាក់ទំនង មានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីចែករំលែកក្តីស្រលាញ់ និងស្នាមញញឹមទៅកាន់កុមារកម្ពុជា និងជាពិសេសក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ ថែមទាំងជាការជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។

foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា

លោក កាន់ ឈុនណាត ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសម្ចាស់ហាងជាដៃគូដែលបានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំមួយនេះ និងសូមប្រសិទ្ធពរជ័យដល់សប្បុរសជន និងម្ចាស់ហាងជាដៃគូទាំងអស់ទាំងអស់ទទួលបាននូវសុខភាពល្អ និងភាពជោគជ័យក្នុងអាជីវកម្មបន្ថែមទៀត។

foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាម​រយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda ។

foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា
foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា
foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]