ភ្នំពេញ៖ ក្នុងកម្មវិធីដ៏ថ្មីសន្លាងមិនធម្លាប់មាននៅកម្ពុជា Duet Song Festival Cambodia បានចាប់ផ្តើម ប្រកាសថ្ងៃចាក់ផ្សាយហើយដែលសប្តាហ៍ដំបូងនឹងចាក់ផ្សាយនៅថ្ងៃទី 18 កុម្ភៈ 2023 ម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតារាចម្រៀង 6រូប មានដូចជា លោក នី រតនា, កញ្ញា ឈិន ម៉ានិច្ច, កញ្ញា វី ឌីណែត, កញ្ញា ឈីន រតនៈ, លោក គង់ ចំរើន, លោក វង្ស តារារតនា បានបញ្ចេញសកម្មភាពយ៉ាងសកម្មតែម្តងក្នុងកម្មវិធីថ្មីមួយនេះ មិនតែប៉ុណ្ណោះ សង្រ្គាមពាក្យសម្តីរវាងតារាចម្រៀងទាំង 6 ក៏ចាប់ផ្តើមឡើងដែរ។

បើកក្បាលក្នុងឈុតខ្លីៗភ្លាម សន្ធឹកសម្តីដ៏ក្តៅគគុករវាង ឈិន ម៉ានិច្ច និង វី ឌីណែត បានឆាបឆេះយ៉ាងសន្ធីតែម្តង ដោយម្នាក់ៗសុទ្ធតែជាម្ចាស់កម្មវិធីលំដាប់ពិភពលោក។

ចង់ដឹងថា កម្មវិធីទាំងមូលនឹងល្អមើលប្លែកភ្នែកយ៉ាងណា រង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀងច្រៀងជាគូដ៏អស្ចារ្យ Duet Song Festival Cambodia ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]