ភ្នំពេញ៖ ភាពយន្ដ​​បែប​វិទ្យាសាស្ត្រ​ប្រឌិតដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា ដែល​ឆ្លុះបញ្ចាំងពី​ភាព​រីក​ចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុតឆាកដែលមានបច្ចេកវិទ្យាទំនើបៗផ្សេងទៀត នឹងចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជាតាមបណ្តារោង ភាពយន្តចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ នេះ

ជាតិក្រោយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ជាតិក្រោយ» គឺជាភាពយន្តដែលថតនៅប្រទេសកម្ពុជាដោយជនជាតិអាមេរិកលោក Jake Wachtel ។  កាលពីឆ្នាំ ២០២១ ភាពយន្តនេះគឺជាភាពយន្តដែលបានចាក់បញ្ចាំង នៅពិធី​បើក​កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិ​​ក្រុង Venice លើកទី ៣៦

ចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានក្លាយជាផ្នែកមួយក្នុងកម្មវិធីមហោស្រពភាពយន្ត នានាទូទាំងពិភពលោក ព្រមទាំងបានឈ្នះពានរង្វាន់កំពូលជាច្រើនផងដែរមុនពេលភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការ នៅអាមេរិកខាងជើង។

ភាពយន្ត «ជាតិក្រោយ»  នឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣

លោក Jake Wachtel

អ្នកដឹកនាំរឿង «ជាតិក្រោយ» លោក Jake Wachtel បាននិយាយថា៖

ប្រសាសន៍លោក Jake Wachtel
លោក Jake Wachtel

លោក Wachtel ក៏បានបន្តនិយាយថា បន្ថែមពីលើភាពគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ការផលិតខ្សែភាពយន្តនេះគឺដើម្បីនាំយករឿងខ្មែរដ៏ប្លែក និងគួរឱ្យរំភើបទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ សហផលិតករភាពយន្ត «ជាតិក្រោយ» លោក សុខ វិសាល ដែលជាស្ថាបនិកនៃ 802 Films និងលោក Wachtel បានបង្ហើបឱ្យដឹងថាភាពយន្ត «ជាតិក្រោយ» នេះគឺជាការងើបចេញពីស្តង់ដារភាពយន្តរបស់ប្រទេសកម្ពុជា។

លោក សុខ វិសាល (ខាងស្ដាំដៃ)
លោក សុខ វិសាល (ខាងស្ដាំដៃ)

លោក សុខ វិសាល បាននិយាយថា៖

ប្រសាសន៍លោក សុខ វិសាល 
ជាតិក្រោយ

ដំណើរខ្សែភាពយន្ត «ជាតិក្រោយ» ប្រាប់ពីរឿងនិទានរបស់យុវជនខ្មែរសាមញ្ញម្នាក់ឈ្មោះ ឡេង ហេង ដែលគ្រួសាររបស់គាត់ប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ ដោយសារទីតាំងនោះជាទីតាំងដែលត្រូវអភិវឌ្ឍន៍។ យុវជនរូបនោះបានរួមដៃជាមួយ​​ក្មេងស្រី​ឆ្លាត​ម្នាក់​ឈ្មោះ ស្រី ល័ក្ខ ដើម្បី​ស្វែងរក​ព្រះពុទ្ធ​បដិមា​ដែល​គេ​កប់​ទុក​ដែល​ក្មេង​ជំទង់​ទាំង​ពីរ​ជឿថា​នឹងអាច​ជួយ​សង្គ្រោះ​ផ្ទះរបស់​ហេងបាន​។ ក្មេងជំទង់ទាំងពីរនោះរួមទាំងមិត្តភ័ក្តិរបស់ពួកគេបានប្រើប្រាស់វិទ្យាសាស្ត្រប្រព័ន្ធប្រសាទដោយប្រើបច្ចេកវិទ្យា AR និងកម្មវិធីឌីជីថលផ្សេងៗទៀតដើម្បីស្វែងរករូបសំណាកនេះ។ ការប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះ ក្មេងៗទាំងនោះបានរកឃើញទំនាក់ទំនងរវាង ហេង និងអ្នកជំនាញផ្នែកប្រព័ន្ធប្រសាទខ្មែរដ៏ឆ្នើមម្នាក់ឈ្មោះ វឌ្ឍនៈ។ តើ វឌ្ឍនៈ ចាប់កំណើតជា ហេង ឬយ៉ាងណា?

សន្និសីទកាសែត រឿង ជាតិក្រោយ

ក្មេងៗទាំងនោះបានទៅរក​ព្រះពុទ្ធ​បដិមានោះទូទាំងទីក្រុងភ្នំពេញបន្ទាប់ពីតាមតម្រុយនោះរួច ពួកគេក៏បានឃើញ ថាពិតជាមានវត្ថុទាំងនោះនៅពេលបច្ចុប្បន្នពិតមែនហើយអត្តសញ្ញាណរបស់ក្មេងនោះក៏ត្រូវបានចាប់ផ្តើ​មបកស្រាយ។ នៅពេលពួកគេដឹងច្បាស់ពីតម្លៃ​ព្រះពុទ្ធ​បដិមានោះមានតម្លៃខ្ពស់ជាងពួកគេគិត ក្មេងទាំងពីរនោះត្រូវតែសម្រេចចិត្តថា តើពួកគេនឹងទៅឆ្ងាយប៉ុណ្ណាដើម្បីស្វែងរកកំណប់និងការពិតរបស់ពួកគេ។

ជាតិក្រោយ

តាមរយៈការក្រឡេកមើលទៅអនាគតនៃប្រទេសកម្ពុជា ផលិតករភាពយន្ត «ជាតិក្រោយ» សង្ឃឹមថានឹងបង្ហាញពីរបៀបដែលជំនឿប្រពៃណីរបស់ប្រទេសមួយអាចរួមរស់ជាមួយបច្ចេកវិទ្យាសម័យទំនើប និងធ្វើឱ្យមានការពិភាក្សាអំពីចំណុចប្រសព្វនៃបច្ចេកវិទ្យា កម្មផល និងស្វែងរកការត្រាស់ដឹង។

«ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈវេលាម៉ោង ៦ ល្ងាចនៅរោងភាពយន្ត Major Cineplex Cambodia និង Legend។

សន្និសីទកាសែត រឿង ជាតិក្រោយ
សន្និសីទកាសែត រឿង ជាតិក្រោយ
សន្និសីទកាសែត រឿង ជាតិក្រោយ
សន្និសីទកាសែត រឿង ជាតិក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]