ភ្នំពេញ៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន «មិនធ្លាប់មានពីមុនមក» ! ត្រៀមខ្លួនរួចឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នក ជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅដែលទន្ទឹងរង់ចាំជាយូរមកហើយ «មិនធ្លាប់មានពីមុនមក» នឹងត្រលប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី ២២ ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី ៥ ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើនដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ អញ្ជើញចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅ ដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។

បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ អធ្រាត (១៥ ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល ១២ថ្ងៃជាប់ៗគ្នា ពិព័រណ៌លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។ ហើយអ្វីដែលពិសេសបំផុតនោះគឺ ពិព័រណ៌លក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ។





ដោយបានសម្ពោធជាលើកដំបូងនៅកម្ពុជាសម្រាប់ការបោះពុម្ពផ្សាយលើកទីមួយ នៅឆ្នាំ២០២០ ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេងនៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរសម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅដែលជាទីពេញចិត្ត ដោយសារតែពិព័រណ៌លក់សៀវភៅ «មិនធ្លាប់មានពីមុនមក» នេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានបច្ចុប្បន្នភាពអំពីពិព័រណ៌លក់សៀវភៅ‘មិនធ្លាប់មានពីមុនមក នៅកម្ពុជា ឆ្នាំ២០២៣ សូមចូលទៅកាន់៖

Facebook: http://facebook.com/bbwbooks.kh

Instagram: http://instagram.com/bbwbooks.kh

Hashtag: #BigBadWolfBooks | #BBWCambodia2023

អំពីហាងសៀវភៅ BIG BAD WOLF BOOKS

ហាងសៀវភៅ Big Bad Wolf Books បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2009 ដែលជាគំនិតផ្ដួចផ្ដើមរបស់ស្ថាបនិក BookXcess លោក Andrew Yap និងអ្នកស្រី Jacqueline Ng។ តាមប្រសាសន៍របស់ស្ថាបនិកទាំងពីរ បេសកកម្មចម្បងរបស់ហាងសៀវភៅនេះ គឺដើម្បីបណ្ដុះទម្លាប់អានសៀវភៅ បង្កើនអក្ខរកម្មភាសាអង់គ្លេសនៅទូទាំងពិភពលោក និងកសាងជំនាន់អ្នកអានថ្មី តាមរយៈការធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យ និងមានផ្ដល់ជូនដល់មនុស្សគ្រប់គ្នា។

ដោយមានកេរ្តិ៍ឈ្មោះល្បីជាពិព័រណ៌លក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក ពិព័រណ៌លក់សៀវភៅនេះ គឺជាគំនិតផ្ដួចផ្ដើមតស៊ូមតិអានសៀវភៅសកល ដែលមានគោលបំណងលើកទឹកចិត្តដល់មនុស្សគ្រប់វ័យឱ្យស្វែងរកភាពសប្បាយរីករាយនៃការអានសៀវភៅ ជំរុញទឹកចិត្តពួកគេឱ្យសម្រេចតាមក្ដីស្រមៃ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការពង្រឹងសិទ្ធិអំណាចពួកគេជាមួយនឹងចំណេះដឹងដែលពួកគេទទួលបានពីការអានសៀវភៅនេះ។ យើងជឿថា កាលណាមនុស្សទទួលបានចំណេះដឹងបន្ថែម ពួកគេនឹងទទួលបាននូវការបំពាក់បំប៉នកាន់តែល្អប្រសើរ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងនៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងនេះ។

ចាប់តាំងពីការកកើតឡើងដំបូង ពិរពណ៌លក់សៀវភៅរបស់ហាងសៀវភៅBig Bad Wolf Book មានការវិវត្តជាខ្លាំង ដោយបើកដំណើរការតាំងពិព័រណ៌លក់នៅទូទាំងពិភពលោក និងដំណើរការនៅក្នុងទីក្រុងចំនួន 37 នៅក្នុងប្រទេសចំនួន 15 រួមមាន ប្រទេសម៉ាឡេស៊ី កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហបុរី ថៃ តៃវ៉ាន់ អេមីរ៉ាតអារ៉ាប់រួម និងកាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក ដោយបានបោះជំហាននៅក្នុងប្រទេសតង់ហ្សានី និងកេនយ៉ា ដោយនៅតែមានគម្រោងបន្តធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកអានសៀវភៅនៅទូទាំងពិភពលោក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]