ភ្នំពេញ៖ ឈុតនិទាឃរដូវឆ្នាំ២០២៣ របស់ CHARLES & KEITH ទាញយកការបំផុសគំនិតពីការលេងសប្បាយ ដែលជាដំណើរការ និងភាសាជាសកលជំរុញឲ្យយើងសិក្សាពីយើងខ្លួនឯង និងពិភពលោកជុំវិញ។ ការលេងសប្បាយក៏អនុញ្ញាតឲ្យយើងសាកល្បងដែនកំណត់ សិក្សាពីបរិស្ថានរបស់យើង និងមានវត្តមាននៅក្នុងបរិស្ថាននោះដែរ។
បរិយាកាសរដូវកាលនេះមានអារម្មណ៍ស្រាលជាងពីមុន - ការផ្តោតលើអារម្មណ៍សប្បាយរីករាយ បែបស្រ្តីភាព។ ម៉ូដដែលមានប្រជាប្រិយភាពក្នុងរដូវកាលមុនៗត្រូវបានយកមកលាយផ្សំជាមួយនឹងម៉ូដបែបនារីសម័យឆ្នាំ១៩៩០ ដើម្បីបញ្ចូលក្នុងរចនាផ្ទៃខាងលើនៃ ស្បែកជើងស៊ក ស្បែកជើងឃ្លុបមុខ និងស្បែកជើងកែងផ្សេងៗ។ ដោយបំផុសគំនិតពីផ្ទះតុក្កតា និងតុក្កតាទន់ៗ ទម្រង់ម៉ូឌុល និងរាងមូលត្រូវបានយកមកបញ្ចូលដើម្បីរំលឹកពីរបស់លេងដ៏គួរឲ្យស្រលាញ់របស់យើងនៅឯអតីតកាល។ ដើម្បីធ្វើការរំលឹកពីសម័យកាលសវត្សរ៍ទី៧០ ស្បែកជើងឃ្លុបមុខក៏ត្រូវបានយកមកវិញក្នុងរដូវកាលនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ស្បែកជើងបែបផ្លូវការ ភាពរូសរាយត្រូវបានបន្ថែមបញ្ចូលដើម្បីរំលឹកដល់យើងទាំងអស់គ្នាថា ពេលខ្លះអ្វីៗមិនត្រូវតឹងតែងខ្លាំងពេកនោះឡើយ៖ ស្បែកជើងកែង D'Orsay និងស្បែកជើងកែងស្រួច ពីឈុត Gabine ត្រូវបានបំពេញដោយស្បែកប៉ាតង់ សម្រាប់បន្ថែមភាពទាក់ទាញដ៏រ៉ូមែនទិក និងថ្លៃថ្នូរ ធ្វើឲ្យសាកសមសមរម្យសម្រាប់ការប្រើប្រចាំថ្ងៃ។
ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ស្រស់ស្រាយ កាបូបផ្សេងៗត្រូវបានបំប្លែងទម្រង់សាមញ្ញមានពីអតីតកាល ហើយបង្កប់ដោយភាពសប្បាយរីករាយ និងស្រើបស្រាល។ និទាឃរដូវនេះនាំមកនូវរចនាប័ទ្មពេញនិយមថ្មីៗ ដូចជាកាបូបស្ពាយស្មារាងកោង Petra ដែលជាការចូលរូមក្នុងនិន្នាការកើនឡើងនៃប្រជាប្រិយភាពចំពោះម៉ូដកូនកាបូប។ កាបូប Petra បន្ថែមនូវភាបទាន់សម័យទៅគ្រប់ឈុតសម្លៀកបំពាក់ និងរក្សានូវភាពគួរឲ្យស្រលាញ់ដូចរបស់ក្មេងលេងទំហំតូចៗពីអតីតកាល។
កាបូប Petra ត្រូវបានបំផុសគំនិតពីម៉ូដដើមឆ្នាំ ២០០០ ដោយយកមករចនារាងកូនកាបូបស្ពាយស្មា និងការតុបតែងគ្រឿងលម្អដែកលោហៈដ៏មានប្រជាប្រិយភាពក្នុងសម័យបច្ចុប្បន្ន។ កាបូប hobo រាងមូលមានពណ៌ដូចស្ករសាលីពណ៌ផ្កាឈូក និងខៀវភ្លឺ មានក៏សភាពទន់ដូចស្បែកជើងក្នុងឈុតនេះដែរ – ដូចតុក្កតាពីអាតីតកាលរបស់យើង។ ម៉ូដកាបូប Koa ដ៏មានប្រជាបរិយភាព ត្រូវបានបញ្ចូលបន្ថែមនូវពណ៌ស្រស់ៗដូចជា ពណ៌ផ្កាឈូក ពណ៌កាប់ស្តាំង និងពណ៌ខៀវខ្ចី។ សម្រាប់ការលេងម៉ូដដ៏ច្រើនបែប កាបូបនេះមាននូវទំហំខ្នាតតូដូចគ្នា។ ពណ៌ដ៏ភ្លឺឆើតឆាយរបស់កាបូបទាំងនេះ ជួយលើកបន្ថែមភាពទាក់ទាញដល់ឈុតសម្លៀកបំពាក់ប្រចាំថ្ងៃ និងផ្តល់បន្ថែមអារម្មណ៍ស្រស់ថ្លាប្លែកខុសប្រកតីទៅដល់ឯកសណ្ឋានសមញ្ញ។
ឈុតនិទាឃរដូវ CHARLES & KEITH ឆ្នាំ២០២៣ មាននៅតាមគ្រប់សាខាចែកចាយ ព្រមទាំងនៅលើគេហទំព័រ CHARLESKEITH.COM ចាប់ពីខែមករា ឆ្នាំ២០២៣។
អំពី CHARLES & KEITH
CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបបច្ចុប្បន្នភាព។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និង លោក Keith Wong ក្នុងបំណងបំផុសឡើងភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះនិន្នាការសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវ ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
តាមបោះយុថ្កាដោយគោលតម្លៃរបស់ម៉ាកយីហោចំនួនបួនរបស់ពួកគេ (ចារិកចង់ពិសោធន៍, លក្ខណៈសម្បត្តិគួរឲ្យចង់បាន, ផ្តោតបញ្ជាក់ និងទាន់សម័យ) CHARLES & KEITH មានគោលបំណងអបអរសាទរ និងលើកទឹកចិត្តស្ត្រីប្រចាំថ្ងៃ។ ដោយមានទីតាំងជាង ៦០០ កន្លែងនៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនដល់សហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]