កូរ៉េខាងត្បូង៖ ថ្មីៗនេះ តាមរយៈ សារព័ត៌មាន Xports បានរាយការណ៍ថា តារាសម្ដែង លោក Song Joong Ki និងភរិយា ដែលជាអតីតតារាសម្តែងអង់គ្លេស នាង Katy Louise Saunders បានបង្ហាញខ្លួន នៅ Terminal 2 នៃអាកាសយានដ្ឋានអន្តរជាតិ Incheon។ 

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ នៅក្នុងពេល ដែលគូស្វាមីភរិយាមួយគូបានបង្ហាញខ្លួន ត្រូវបានគេមើលឃើញថា តារា​ប្រុស លោក Song Joong Ki តែង​តែ​ដើរ​ទៅ​ជិត​ភរិយា បង្ហាញពីការយក​ចិត្ត​ទុក​ដាក់ ក៏ដូចជាការមើល​ថែ​ចំពោះភរិយា បានយ៉ាងល្អ ទៀតផង។ លើសពីនេះ ពេលទៅដល់កន្លែងចាកចេញ តារាប្រុសរូបនេះ  ព្រមទាំងភរិយា ក៏បានថ្លែងអំណរគុណដល់ទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការអបអរសាទរទៅលើអាពាហ៍ពិពាហ៍ និង​បាន​គ្រវី​ដៃ​យ៉ាង​រីក​រាយ ទៅដល់​អ្នក​សារព័ត៌មាន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរ លោក Song Joong Ki បាន​បង្ហាញពី​ ការ​រៀប​ការ​របស់​ខ្លួន​ ជាមួយនាង Katy Louise Saunders កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា កន្លងទៅនេះ ព្រមទាំងបានបញ្ជាក់ទៀតថា ប្រពន្ធ​របស់​លោក​ កំពុងមាន​ផ្ទៃពោះ ខណៈមិន​បាន​បញ្ជាក់​ពីពេលវេលា ដែលនាង​សម្រាល​នោះទេ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម្៖ 

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]