បាងកក៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តលើសំណើរបស់គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិដើម្បីគិតថ្លៃទេសចរណ៍ចំនួន ៣០០ បាត (៨,៨០ ដុល្លារ) ក្នុងមនុស្សម្នាក់ពីអ្នកដំណើរអន្តរជាតិតាមរយៈអាកាស។

អ្នកនាំពាក្យរងការិយាល័យនាយករដ្ឋមន្ត្រីលោក Traisulee Traisoranakul បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ (ទី ១៤ ខែកុម្ភៈ) ថាសម្រាប់អ្នកធ្វើដំណើរតាមផ្លូវគោក ឬសមុទ្រ គិតថ្លៃសេវា ១៥០ បាត (ប្រហែលជាង ៤ដុល្លារ) ក្នុងមនុស្សម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ លោកក៏មានប្រសាសន៍ថា កម្រៃដែលប្រមូលបាននឹងត្រូវប្រើប្រាស់ដើម្បីគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ ដែលរួមមានការធានារ៉ាប់រងសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃទៀតផង។

តាមប្រភពដដែល អ្នកធ្វើដំណើរនឹងត្រូវបានលើកលែង ប្រសិនបើពួកគេកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការ ឬប័ណ្ណការងារ ក្នុងនោះកុមារដែលមានអាយុចាប់ពី ២​ ឆ្នាំចុះក៏នឹងក៏ត្រូវបានលើកលែងផងដែរ៕

ប្រភព៖ channelnewsasia

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]