កូរ៉េខាងត្បូង៖ តារាសម្តែង Park Min Young ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ ​អតីត​មិត្ត​ប្រុស​នាង Kang Jong Hyun ។

គួររំលឹកផងដែរថា កាលពីដើមឆ្នាំនេះ Kang Jong Hyun ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ ដែលមានពាក់ព័ន្ធនឹងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េគឺ Bithumb ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថាបានកោះហៅធ្វើជាសាក្សីកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ហើយត្រូវបានស៊ើបអង្កេតសម្រាប់ការជាប់ពាក់ព័ន្ធរបស់នាងនៅក្នុងឧក្រិដ្ឋកម្មរបស់ Kang Jong Hyun ដែលត្រូវបានចោទប្រកាន់ថា បានរួមចំណែក ការក្លែងបន្លំភាគហ៊ុន និងការកេងបន្លំ។

យ៉ាងណាមិញ វាត្រូវបានគេរាយការណ៍ថា Park Min Young បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុង Bithumb ក្រោយពីបានចូលរួមចំណែក ធ្វើសាក្សី ក៏ដូចជាសួរចម្លើយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Park Min Young
Park Min Young
Park Min Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]