ថៃ៖ ក្រសួងសុខាភិបាលសាធារណៈបានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនប្រឆាំងនឹងមេរោគ Marburg ដែលឥឡូវនេះកំពុងរីករាលដាលយ៉ាងទូលំទូលាយនៅអាហ្រ្វិកកណ្តាល ហើយបានឆក់យកជីវិតមនុស្សប្រាំមួយនាក់នៅក្នុងតំបន់នោះ។

ក្រសួង​បាន​ដាក់​ចេញ​វិធានការ​ពិនិត្យ​មើល​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​មក​ពី​អេក្វាទ័រ​ហ្គីណេ និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន ដើម្បី​ការពារ​ការ​ឆ្លង​ក្នុង​តំបន់។ លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងបាននិយាយថា ក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអេក្វាទ័រហ្គីណេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា យ៉ាងហោចណាស់មនុស្ស ៩ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីឆ្លងមេរោគ។ ឥឡូវនេះមានករណីសង្ស័យប្រហែល ១៦ ករណីផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នាផងដែរ៕

ប្រភព៖ Bangkok Post

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]