កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រង Hook Entertainment បានធ្វើសេចក្តីប្រកាសជាផ្លូវការ អំពីករណីរបស់តារាសម្តែងស្រី Park Min Young ដែលកំពុងត្រូវបានស៊ើបអង្កេត នៅពេលដែល នាងបានអនុវត្តតាមដីកាកោះហៅ របស់ព្រះរាជអាជ្ញា ទៅលើករណីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំ រួមគ្នាជាមួយនឹងអតីតមិត្តប្រុសរបស់នាង។
ក្នុងនោះដែរ ខាងក្រុមហ៊ុនបានលើកឡើងថា តារាស្រី Park Min Young បានសហការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការស៊ើបអង្កេត ក្នុងនាមជាសាក្សីនៃឧប្បត្តិហេតុនេះ ហើយពួកគេ ក៏អាចបញ្ជាក់បានថា បច្ចុប្បន្ននាងមិនត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេសនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រី Park Min Young ក៏បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនេះទេ ខណៈដែលមានការរកឃើញឈ្មោះរបស់តារាស្រីរូបនេះ ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការមួយ ដើម្បីបំប្លែងប័ណ្ណបំណុល Bithumb ព្រមទាំងទទួលបានប្រាក់ចំណេញរាប់រយលានវ៉ុន។
គួររំឮកផងដែរថា នៅដើមខែកុម្ភៈ លោក Kang Jong Hyun ដែលជាអតីតមិត្តប្រុសតារាស្រីរូបនេះ ត្រូវបានចាប់ខ្លួន ពីបទកេងបន្លំ និងរំលោភលើទំនុកចិត្ត។ ខណៈដែល តុលាការក្រុងសេអ៊ូលភាគខាងត្បូង បាននិយាយថា ព្រះរាជអាជ្ញា បានបើកការស៊ើបអង្កេតយ៉ាងទូលំទូលាយ រឹបអូស និងស្វែងរកសាខារបស់ Bithumb ដែលជាកន្លែងប្តូររូបិយប័ណ្ណ ដើម្បីបង្រ្កាបការឃុបឃិតលួចលុយ រៀបចំឧបាយកលតម្លៃភាគហ៊ុនរបស់ Kang Jong Hyun និងបងប្រុសរបស់លោក៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]