ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៧​ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Fun Entertainment ដែលជាអ្នករៀបចំកម្មវិធីធីតាឯកសង្ក្រាន្ត បានរៀបចំនូវសន្និសីទកាសែត ដែលប្រារព្ធឡើងនៅក្នុងអាគារ Fun Entertainment tower ក្នុងគោលបំណងបង្ហាញនូវមុខម្ចាស់ជ័យលាភី ធីតាឯកសង្ក្រាន្តរដូវកាលទី៤​ ដែលទើបនឹងបញ្ចប់ការប្រកួតកាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងមកនេះ។ ដែលជ័យលាភីគ្រងម្កុដបានទៅលើ កញ្ញា អ៊ិន ម៉ូលីកា ដែលជាធីតាតំណាងអោយខេត្តសៀមរាប រួមជាមួយធីតាទាំង៦រូបទៀតរួមមាន កញ្ញា សៀ គីមស័ង ធីតាតំណាងអោយខេត្តកំពង់ចាម កញ្ញាចន្ធី ដាឡែន ធីតាតំណាងអោយខេត្តត្បូងឃ្មុំ កញ្ញា ភូ ផាត់ទីយ៉ា ធីតាតំណាងអោយខេត្តកោះកុង កញ្ញា ម៉ៅ រស្ម៉ី ធីតាតំណាងអោយខេត្តកំពង់ឆ្នាំង កញ្ញា ថុន មរកត ធីតាតំណាងអោយខេត្តព្រះសីហនុ និង លី នីម៉ា ធីតាតំណាងអោយខេត្តបាត់ដំបង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅកម្មវីធីសន្និសីទនេះផងដែរ កញ្ញាបានបង្ហាញពីចំណាប់អារម្មណ៍រំភើប និងសប្បាយរីករាយដែលបានទទួលបាននូវម្កុដនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ដែលកញ្ញាបានបញ្ជាក់ទៀតថា វាពិតជាមិនមានភាពងាយស្រួលទេ ដើម្បីក្លាយយជាម្ចាស់ជ័យលាភី អ្វីៗទាំងអស់កើតឡើងចេញពី ខិតខំប្រឹងប្រែង ហ្វឹកហាត់យ៉ាងខ្លាំងរបស់កញ្ញាដើម្បីចូលរួមនៅក្នុងកម្មវីធីមួយនេះផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរ កម្មវីធីធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ គឺជាកម្មវិធីថ្នាក់ជាតិដែលបង្កើតឡើង ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន Fun Entertainment ដែលមានការឧបត្ថម្ភធំដោយក្រុមហ៊ុន WOWNOW និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុនដឹកជញ្ជូន CE EXPRESS និង ក្រុមហ៊ុនអាកាសចរណ៍ CAMBODIA AIRWAY។

នៅថ្ងៃនេះផងដែរ ក្រុមហ៊ុន Fun Entertainment ក៏បានចុះហត្ថលេខាជាមួយធីតាជ័យលាភីកំពូលទាំង៣ ធីតាឯកសង្ក្រាន្តរដូវកាលទី៤ រួមមាន កញ្ញា អ៊ិន ម៉ូលីកា កញ្ញា សៀ គីមស័ង និងកញ្ញាចន្ធី ដាឡែន ដើម្បីក្លាយជាសិល្បះករពេញសិទ្ធរបស់ក្រុមហ៊ុន Fun Entertainment។ អ្នកតំណាងក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ការប្រកួត ធីតាឯកសង្ក្រាន្តទាំង៧រូបក៏ទទួលបានគម្រោងជាច្រើនក្នុងការសហការជាមួយអ្នកឧបត្ថម្ភកម្មវិធីទាំងអស់ដែលមានដូចជា ការថតរូប វីដេអូក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មផ្សេងៗផងដែរ។ ក្រៅពីនោះ ធីតាឯកសង្ក្រាន្តទាំង៧រូប ក៏មានតួនាទីក្នុងការធ្វើសកម្មភាពដើម្បីជួយសង្គម លើកស្ទួយវប្បធម៍ខ្មែរ ជំរុញការយល់ដឹងពីការថែរក្សាសិល្បះ បរិស្ថាន ការសិក្សា និងសុខភាពផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]