ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ កុម្ភៈ ២០២៣ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាផ្លូវការយ៉ាងអធិកអធម នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដោយឃើញមានវត្តមានទូតសុច្ឆន្ទៈកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាពិធីករស្រស់សង្ហា ជា វណ្ណរិទ្ធ និងពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។
![](https://s9.kh1.co/ab/abe91137628ff33bbeacf35aff4f14194e3636df.jpeg)
![](https://s9.kh1.co/3f/3f76ad8a0522d83ad708ce95da7fc191e733e335.jpeg)
![](https://s9.kh1.co/2a/2a12c882460e056c29aebf6a6000274db8fa0941.jpeg)
ស្របពេលកម្មវិធីសម្ពោធនេះ ទូតសុច្ឆន្ទៈទាំង ៣ រូប និងពិធីករពិធីការិនី បាននាំគ្នាញុំាងបរិយាកាសកម្មវិធីយ៉ាងសប្បាយៗជាមួយនឹងការដើរម៉ូដ ច្រៀងចម្រៀងពីរោះៗ ព្រមទាំងការចាប់រង្វាន់ដល់អ្នកទស្សនាតាមរយៈការ Live លើផេគ OPPO ផងដែរ។ឥឡូវងាកចូលដល់វត្តមានសមាជិកថ្មីរបស់គឺ OPPO Reno8 TSeries ទាំងពីរម៉ូដែល Reno8 T 5G $399 | Reno8 T $349បើកឲ្យកក់ទុក (Pre-Order) ចាប់ពីថ្ងៃទី19 រហូតដល់ថ្ងៃទី២៤ កុម្ភៈ ២០២៣ ជាមួយកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន៖
ទិញ OPPO Reno8 T 5G តម្លៃ $399 ថែមកាដូតម្លៃស្មើ $200រួមមាន៖
•បណ្ណធានាអេក្រង់រយៈពេល6ខែតម្លៃ$79•ជញ្ជីងវៃឆ្លាតតម្លៃ $39•កាដូពិសេសតម្លៃ$28•ស៊ីមស្មាតលេខពិសេសBronzeតម្លៃ$54មានភ្ជាប់គម្រោងSurfLikeCrazyរយៈពេល4ខែ
ទិញ OPPO Reno8 T 4G តម្លៃ $349 ថែមកាដូតម្លៃស្មើ $121រួមមាន៖
•ជញ្ជីងវៃឆ្លាតតម្លៃ $39•កាដូពិសេសតម្លៃ$28•ស៊ីមស្មាតលេខពិសេសBronzeតម្លៃ$54មានភ្ជាប់គម្រោងSurfLikeCrazyរយៈពេល៤ខែ
![](https://s9.kh1.co/e9/e9ffc20c1e63bdb8a35081310bb2f9c3574475eb.jpeg)
![](https://s9.kh1.co/a6/a60509456fe1732e4d2e34e8b4865634a897007f.jpeg)
![](https://s9.kh1.co/f6/f61d413169a0f742425453d7bfc6f99d482315b9.jpeg)
ពិបាកសម្រេចចិត្តយកម៉ូដែលមួយណាមែន? ហើយចង់ដឹងទេ តើស្មាតហ្វូនទាំងពីរម៉ូដែលនេះមានចំណុចពិសេសរៀងៗខ្លួនអ្វីខ្លះ?
OPPO Reno8 T 5G រចនាឡើងជាមួយអេក្រង់កោងបែប 3D លំដាប់កំពូល 120Hz ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែត និងរលូនជាងអេក្រង់ធម្មតា។Reno8 T 5G ក៏បានបំពាក់មកកាមេរ៉ា Portrait 108MP អាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ Reno8 T 5G បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនកំពូល 67W SuperVOOC™ អាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សាកថ្មដ៏មានសុវត្ថិភាព និងកាន់តែអស្ចារ្យដោយសាកត្រឹមតែសាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។
![](https://s9.kh1.co/6a/6a2c9b3f170d3bca0d361505216a9355f7bb32c8.jpeg)
![](https://s9.kh1.co/51/512e96ff10165fafc8022052c8aec8b4263e13e9.jpeg)
OPPO Reno8 T បំពាក់កាមេរ៉ាធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ។ Reno8 T មានសមត្ថភាពខ្លាំងជាមួយ RAM 8GB+8GB ធ្វើឲ្យល្បឿនដំណើរការទូរស័ព្ទកាន់តែរលូនជាងមុន លឿនគ្មានទាក់ លេងហ្គេមក៏ស្រួល បើកកម្មវិធីក៏លឿន ចំណែកឯ ROM 256GBធំអស់ស្ទះទោះប្រើយូរឆ្នាំ ឬផ្ទុករូបភាព វីដេអូច្រើនយ៉ាងណាក៏គ្មានបញ្ហា។ Reno8 T បំពាក់ថាមពល 5000mAh + 33W SuperVOOC បំពេញការកម្សាន្តគ្មានដែនកំណត់ពេញមួយថ្ងៃ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនរហ័ស។
![](https://s9.kh1.co/02/02b8bb86f5d72db28f4e9ebe6c05f9801ecd3e39.jpeg)
![](https://s9.kh1.co/ff/fffd881a08d2156cba1efb71d207a1b5b0cf6375.jpeg)
![](https://s9.kh1.co/d4/d411c7c6ff402777b7976387aaf0f937d1843bab.jpeg)
![](https://s9.kh1.co/4d/4d42ce1aa75c7b8e308f09c12ddd6f5e03b8b2ac.jpeg)
![](https://s9.kh1.co/fa/fae62b6558b4cfbffc621d51f7316b49893c8bc3.jpeg)
សម្រាប់អតិថិជនដែលមានបំណងប្តូរទូរស័ព្ទឡើងស៊េរី អាចពិចារណា OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស្មាតហ្វូនស៊េរីថ្មីនេះ លោកអ្នកអាចអញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO ដែលនៅជិតបំផុត ឬអាចចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]