ថៃ៖ ដូចដែលបានដឹងហើយថា ចាប់តាំងពីបានត្រឡប់មករកជីវិតនៅលីវវិញ ក្រោយពីប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ហើយនោះ មិនថាជាសកម្មភាពបែបណានោះទេ កំពូលតារាស្រី Aum Patchrapa តែងតែទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ទាំងការកម្សាន្ត និងការបង្ហាញខ្លួនជាមួយនឹងស្ទាយ៍ថ្មីៗរបស់នាង ផងដែរ។

ដោយឡែក ថ្មីៗនេះវិញ អាចនិយាយបានថា ហាក់ធ្វើ​ឱ្យ​មហាជនសជា​ច្រើន​ កំពុងតែតាមដានយ៉ាងកៀកកិត ខណៈនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ កាលពីកន្លងមក តារាស្រីរូបនេះ ស្រាប់តែបានថតរូប ជាមួយនឹងបុរសសង្ហាម្នាក់ និងបានបង្ហាញរូបភាព នៅលើ Instagram ដែលបានធ្វើឲ្យអ្នកទស្សនាកើតការសង្ស័យ ព្រមទាំងចង់ដឹងថាតើ បុរសរូបនេះ​គឺ​ជា​នរណា រហូតដល់បានដឹងពីឈ្មោះបុរសម្នាក់នេះ​ថា Nin Chanin Teerattanachai ដែលជា​មហាសេដ្ឋី​អ្នក​ជំនួញ ​នាំចូល​ឧបករណ៍​អគ្គិសនី និងជាម្ចាស់សណ្ឋាគារដ៏ល្បីល្បាញមួយនៅប៉ាតាយ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណឡ ខាង​ហ្វេ​ស​ប៊ុ​កហ្វេនផេកពីក្លឹបអ្នកគាំទ្រ របស់ តារាស្រី Aum Patchrapa ក៏បាន​បង្ហើប​ពី​ស្ថានភាព​របស់​អ្នក​ទាំង​ពីរ​រួច​ហើយថា ពួកគេទាំងពីរគ្រាន់​តែ​ជា​មិត្ត​ភក្តិ​ក្នុង​ក្រុម​តែប៉ុណ្ណោះ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]