យល់ដឹង៖ ជឿជាក់ថា បងប្អូនប្រជាពលរដ្ឋមួយចំនួនច្បាស់ជាបានជ្រាប ខណៈដែលមួយចំនួនទៀត ហាក់មិនទាន់បានដឹងនៅឡើយពីច្បាប់ នៅក្នុងទំនាក់ទំនងប្ដីប្រពន្ធ ទៅលើការលែងលះគ្នា ឬមានភាគីខាងណាម្នាក់បានទទួលម.រ.ណភាព ដោយពួកគេ អាចរៀបការរកដៃគូជីវិតថ្មីបន្តទៀត នៅក្នុងអំឡុងពេលមួយ បន្ទាប់ពីបានលែងលះគ្នា ទៅតាមច្បាប់ដែលចែងខាងក្រោម៖
១. មុនឆ្នាំ២០១២ (ច្បាប់អាពាហ៏ពិពាហ៏និងគ្រួសារ១៩៨៩ដល់២០១១) ចំពោះស្ត្រីបន្ទាប់ពីប្តីស្លា.ប់រឺ លែងលះរួច រយ:ពេល៣០០ថ្ងៃស្មើ៩ខែ ទើបអាចយកប្តីទៀតបាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. ក្រោយឆ្នាំ២០១២ (យោងក្រមរដ្បវេណីឆ្នាំ២០០៧ ដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១២) មកដល់បច្ចុប្បន្នរយៈពេល១២០ថ្ងៃស្មើនឹង៤ខែ បន្ទាប់ពីប្តីស្លា.ប់ រឺ លែងលះដាច់ ស្ត្រីអាចយកប្តីទៀតបាន ហើយក៏អាចយកមុន ១២០ថ្ងៃ(មុន៤ខែ)បាន បើមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតថា ស្ត្រីគ្មានពពោះ។
៣. ចំពោះបុរសវិញ ក្រោយប្រពន្ធស្លា.ប់ លែងលះគ្នាហើយ រយ:ពេល៧ថ្ងៃ អាចយកប្រពន្ធទៀតបាន៕
ប្រភព៖ Chhun Dary
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]