បរទេស៖ ថ្មីៗនេះ ស្រាប់តែមានដំណឹងល្អមួយ ពីម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ដែលបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍ បន្ទាប់ពីលោក បានប្រកាសអំពី សេវាកម្មជាវ Blue Tick ក្នុងតម្លៃ ១១.៩៩ ដុល្លារ។

ក្នុងនោះដែរ តាមរយៈសម្ដីម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក បានលើកឡើងពីការប្រកាសអំពីផលិតផលថ្មី ដោយបានបញ្ជាក់ថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mark Zuckerberg

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹង Blue Tick កាលពីមុន មិនមែនគ្រប់ផេក អាចទទួលបានទេ ព្រោះត្រូវពិនិត្យមើលប្រភេទ និងគុណភាពផេកនោះដូចគ្នា បើមានលក្ខណៈមិនប្រក្រតី ក៏មិនអាចទទួលបាននោះដែរ។ ប៉ុន្តែថ្ងៃនេះ ម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រកាសក្តែងៗថា នឹងមានសេវាកម្ម ជាវ Blue Tick ក្នុងតម្លៃ ១១.៩៩ ដុល្លារ តែសម្រាប់ប្រទេសកម្ពុជា មិនទាន់មកដល់នោះទេ រង់ចាំទាំងអស់គ្នាណា។

វាអាចជាដំណឹងល្អមួយសម្រាប់អ្នកមានផេក ព្រោះការដែលមានBlue Tick វាជួយឲ្យផេករបស់យើង មានភាពល្អប្រសើរជាងមុន ហើយជៀសវាងលើលួចHack ផេក ដោយប្រការណាមួយ ផងដែរ៕

 ប្រភព៖ ជី សុផាត - Sophat Chy

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]