ភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury International School Phnom Penh គឺជាសាលាអន្តរជាតិលំដាប់ស្ដង់ដារចក្រភពអង់គ្លេសដំបូងគេ ដែលបានមានវត្តមាននៅប្រទេសកម្ពុជា និងជាសាលារៀនអន្តរជាតិដ៏ទំនើបមួយសម្រាប់កុមារដែលមានទេពកោសល្យ។

ពេលនេះសាលាអន្តរជាតិ Shrewsbury International School Phnom Penh មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង នៅក្នុងការរៀបចំកម្មវិធី «KiddieQuest: Unlock Your Child's Potential» សម្រាប់គ្រួសារដែលមានទារកអាយុចន្លោះចាបពី ៧​ - ២៤ ខែ និងកុមារដែលមានអាយុចន្លោះពី ២ ដល់ ៥ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កម្មវិធី «KiddieQuest: Unlock Your Child's Potential» នឹងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦:00ល្ងាច នៅបរិវេណសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្ទាល់តែម្តង។ លោកអ្នកអាចចូលរួមលេងសប្បាយជាមួយកូនៗក្នុងហ្គេមកម្សាន្តបែបអប់រំជាច្រើនបែប និងការធ្វើតេស្តសមត្ថភាពកុមារតាមបែបស្តង់ដារអត្តរជាតិដោយឥតគិតថ្លៃ និងឱកាសទទួលបាននូវអាហារូបករណ៍ផងដែរ។ ដូច្នេះសម្រាប់មាតាបិតា​ និងអាណាព្យាបាលដែលមានកូនតូចៗ និងមានបំណងបញ្ជូនកូនមកសិក្សានៅសាលា Shrewsbury International School Phnom Penh អាចអញ្ជើញចុះឈ្មោះតាមអនឡាញតាមរយៈលីងនេះ៖ https://form.jotform.com/230371332129447 

កម្មវិធី «KiddieQuest: Unlock Your Child's Potential» ក៏នឹងផ្តល់ឱកាសដល់មាតាបិតាជួបផ្ទាល់ជាមួយនឹងក្រុមការងាររបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដើម្បីពិភាក្សាស្វែងយល់ចំណេះដឹងបន្ថែមអំពីសាលា និងកម្មវិធីសិក្សាថ្មីៗរបស់សាលាដ៏ទំនើបមួយនេះផងដែរ។

ជាពិសេសកម្មវិធីនេះ គឺមានគោលបំណងនាំមកនូវភាពសប្បាយរីករាយ និងកម្មវិធីកម្សាន្តបែបអប់រំជាច្រើនបែបច្រើនទម្រង់ សម្រាប់កូនប្រុសស្រីរបស់លោកអ្នកដែលបានអញ្ញើញមកចូលរួមធ្វើតេស្តកម្សាន្តរួមមានដូចជា៖
- ការធ្វើតេស្តទៅលើការអភិវឌ្ឍន៍របស់ទារក និងកុមារ (Baby's Development Test) ដោយឥតគិតថ្លៃ 
- ការលេងហ្គេមសប្បាយៗជាមួយកុមារ ដើម្បីមានឱកាសឈ្នះ SCHOLARSHIP 

កម្មវិធី KiddieQuest ក៏នឹងផ្តល់ឱកាសអាហារូបករណ៍ និងកាដូលើកទឹកចិត្តជាច្រើនជូនដល់កុមារ ដែលចូលរួមលេងកម្សាន្តទាំងអស់ផងដែរ។

ស្របជាមួយគ្នានេះ នៅក្នុងកម្មវិធីរយៈពេល២ ថ្ងៃនេះ ក៏មានរៀបចំនូវកម្មវិធី Handprint Art Challenge ដែលគ្រោងធ្វើឡើងសម្រាប់ការដេញថ្លៃ ហើយថវិការទាំងអស់នឹងយកទៅបរិច្ចាគជូនអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញផងដែរ។

គួរបញ្ជាក់ផងដែរថា ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និងមានក្តីសង្ឃឹមឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរឡើង។

អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ 

ពិធីនេះមានការជំរុញឱ្យចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត វឌ្ឍនា មានពាក្យលើកទឹកចិត្តខ្លះៗសម្រាប់មាតាបិតា ដោយមានប្រសាសន៍ថា៖

ដូច្នេះសូមមាតាបិតាកុំភ្លេចនាំកូនៗរបស់លោកអ្នកមកចូលរួមកម្មវិធីនេះទាំងអស់គ្នាណា!!

- ទីតាំង៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ
- ផែនទី៖ https://goo.gl/maps/6qmaeCNuSN3mHMZh7
ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានបាននៅលើ Facebook Page: Shrewsbury International School Phnom Penh

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈ​ទាំងប្រាំពីរ​ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ​បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្ម​ធីសិក្សា​ពិសេសរបស់សាលា​Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូ​បង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីត​អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា  អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ​។

វេបសាយ៖ www.shrewsbury.edu.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]