ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ នៃខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ

-អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សារសេ នៅវេលាព្រឹកនិងយប់។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារសេ

-នៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤ អង្សារសេ នៅវេលាព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ

-អាចមានភ្លៀងធ្លាក់តិចតួច៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]