តៃវ៉ាន់៖ ជឿជាក់ថា មហាជនជាច្រើនច្បាស់ជាបានស្គាល់ តារាសម្ដែងប្រុសតៃវ៉ាន់ លោក Jerry Yan ដែលបានសាងភាពល្បីល្បាញក្នុងអំឡុងឆ្នាំ ២០០១ នៅពេលបង្ហាញខ្លួននៅក្នុងរឿងភាគដ៏ល្បី F4 ឬ «Meteor Garden» និងត្រូវបានទស្សនិកតាមដានយ៉ាងកៀកកិត ពេញចិត្តទាំងសាច់រឿង និងសមត្ថភាពសម្ដែងរបស់លោក។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ចំពោះ រូបសម្រស់របស់តារាសម្ដែងប្រុសរូបនេះវិញម្ដង ក៏មិនបានធ្វើឲ្យហ្វេនៗខកបំណងនោះឡើយ ជាមួយនឹងភាពស្រស់សង្ហា លេងស្ទាយ៍តុបតែងខ្លួនយ៉ាងសាកសម មានភាពទាន់សម័យនៅក្នុងក្រសែភ្នែកហ្វេនជាច្រើន បើទោះបីជាលោកមានវ័យកាន់តែច្រើនក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីថ្មីៗនេះ ស្រាប់តែមានការបង្ហាញរូបភាពមួយ របស់តារាប្រុស លោក Jerry Yan នៅក្នុងរឿងភាគថ្មី ដែលត្រូវបានធ្វើការប្រៀបធៀបគ្នាជាមួយនឹងរូបរបស់លោក កាលពី ២២ឆ្នាំមុន ដែលធ្វើឲ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើល និងបានកោតសរសើរចំពោះរូបសម្រស់របស់តារាប្រុសរូបនេះ ដែលអាចរក្សាបាននូវភាពសង្ហា វ័យក្មេង រួមទាំងមុខមាត់មិនមានភាពប្រែប្រួល នៅដូចដើម សឹងតែមើលទៅច្រឡំថា ស្មានតែជារូបភាពក្នុងឆ្នាំតែមួយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]