អំឡុង​ពេល​ពពោះ​ រាងកាយ​ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជៀស​មិន​ផុត​ឡើយ​ ដូចជា​សុដន់​រីក​ធំ ឬនោម​ញឹកញាប់​ជា​ដើម។ ប៉ុន្តែ ម៉ាក់ៗ​ដឹង​អត់​ថា ​ច្រមុះ​យើង​ក៏​អាច​​ប្រែប្រួល​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ តើ​បញ្ហា​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​​គួរ​ឲ្យ​បារម្ភ?

មូលហេតុ​នៃ​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ត្រី​មាស​ទី​១ និង​ត្រី​មាស​ទី​២ សរសៃ​ឈាម​អាច​រីក​ធំ ដើម្បី​​ទប់ទល់​ទៅ​នឹង​ការលូតលាស់​របស់​ទារក អាច​បណ្តាល​ឲ្យ​កើន​ឡើង​លំហូរ​ឈាម​ទៅ​ក្នុង​ភ្នាស​រម្អិលក្រោម​ច្រមុះ ជា​ហេតុ​នាំ​ឲ្យ​ច្រមុះ​រីក​ធំ។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ម៉ាក់​ៗ​ខ្លះ​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ចាល់​​ទឹក​នៅ​ក្នុង​ផ្ទៃ​មុខ ដែល​​ធ្វើ​ឲ្យ​ច្រមុះ​ឡើង​ហើម។ យ៉ាង​ណា​មិញ បញ្ហា​ច្រមុះ​​រីក​ធំ​​មិន​មាន​អ្វី​គួរ​ឲ្យ​យើង​បារម្ភ​ឡើយ ហើយ​ករណី​នេះ​ក៏​​មិន​មែន​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​រូប​នោះ​ដែរ។

ពេល​ណា​​ច្រមុះ​វិល​មក​​ធម្មតា​វិញ?

ជា​ទូទៅ ច្រមុះ​ម៉ាក់​ៗ​នឹង​វិល​មក​រក​សភាព​ដើម​ក្រោយ​សម្រាល​កូន​រួច គឺ​នៅ​ពេល​ដែល​អ័រម៉ូន​មាន​ស្ថិរភាពហើយ​ការ​ហើម​ក៏​ស្រក​ចុះ​ទៅ​តាម​នោះ​ដែរ។

ការ​ប្រែប្រួល​​​ដទៃ​​ទៀត​អំឡុង​ពេល​ពពោះ

  • ចង្អោរ
  • ប្រែប្រួល​អារម្មណ៍
  • ឈឺ​សុដន់
  • ឈឺ​ក្បាល​ញឹកញាប់
  • ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម
  • នោម​ញឹកញាប់
  • អាច​មាន​អាការៈ​​ពិបាក​ដកដង្ហើម​ ឬ​ហើម​ជើង។

ម៉ាក់​ៗ​គួរ​សង្កេត​ឲ្យ​បាន​ដិតដល់​ទៅ​​លើ​ការ​ប្រែប្រួល​ដែល​កើត​មាន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]