បរទេស៖ ថ្មីៗនេះ ជាមួយនឹងការបង្ហាញខ្លួននៅក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្ត BAFTA 2023 ប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស អ្នករចនាម៉ូតដ៏ល្បី Vera Wang បានទាញយកការចាប់អារម្មណ៍ ទៅលើការរៀបចំខ្លួន ជាពិសេស ឈុតសម្លៀកបំពាក់ដ៏ស៊ិ.ចស៊ីលេចធ្លោ ពោរពេញដោយភាពទាន់សម័យ។

ម៉្យាងវិញទៀត ខណៈនៅក្នុងវ័យជាង ៧០ ឆ្នាំ អ្នករចនាម៉ូតរូបនេះ ហាក់មើលទៅកាន់តែមានទំនុកចិត្ត លើការរចនាស្ទាយ៍យុវវ័យ ទាំងការរៀបចំខ្លួន បង្ហាញរូបរាងស្លីមរបស់អ្នកស្រី និងបើកបង្ហាញពីស្ទីលប្លែកៗជាច្រើនទៀត។ ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយគ្នានោះ Vera Wang ក៏បានត្រឹមបង្ហើបថា អ្នកស្រីមិនដែលខិតខំប្រឹងប្រែងដើម្បី រក្សាភាពក្មេងខ្ចី នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះទៀតនោះ Vera Wang ថែមទាំងបានសង្កត់ធ្ងន់ថា៖

Vera Wang

យ៉ាងណាមិញ Vera Wang ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែល មានមនុស្សសរសើរពីភាពក្មេងជាងវ័យរបស់អ្នកស្រី។ គួររំឮកផងដែរថា ​អ្នក​រចនាម៉ូត​វ័យ ៧៤ ឆ្នាំ​រូប​នេះ​ តែងតែមានភាពទាក់​ទាញ​ និងទទួលបានការ​ចាប់​អារម្មណ៍​ជាខ្លាំង ដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះ Vera Wang ថែមទាំងត្រូវបានគេស្គាល់ដោយសារ រូបរាងមិនចេះចាស់របស់អ្នកស្រី ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]