ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល Axiata Group លោក Tan Sri Shahril Ridza Ridzuan និងនាយកប្រតិបត្តិស្តីទីរួម លោកបណ្ឌិត Hans Wijayasuriya បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមក្នុងការកសាងភាពជាដៃគូ យុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីដើមសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Axiata Group គឺនៅក្នុងចំណោមបណ្តាញក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេនៅក្នុងអាស៊ី។ បច្ចុប្បន្ននេះ Axiata Group កំពុងបម្រើអតិថិជនជាង ១៥០ លាននាក់ នៅក្នុង ១១ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស និងកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការ ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ដោយផ្អែកលើសសរស្តម្ភសំខាន់ចំនួន៣ គឺទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ។

ភាពជាដៃគូក្នុងការវិវត្តទៅមុខ

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ តំណាងក្រុមហ៊ុន Axiata Group ក៏បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីលោក Ziad Shatara នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata និងលោក Feiruz Ikhwan ដែលជាទីប្រឹក្សាប្រចាំក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិស្តីទី។ កិច្ចប្រជុំដ៏សំខាន់មួយនេះ បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Smart Axiata ក្នុងការពន្លឿនការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់សង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

កិច្ចប្រជុំមួយនេះក៏បានលើកឡើងអំពីការពង្រឹងបន្ថែម និងពង្រីកទំនាក់ទំនងរវាងក្រុមហ៊ុន Axiata Group និងដៃគូរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតសម្រាប់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការត្រៀមលក្ខណៈសម្រាប់អនុវតបច្ចេកវិទ្យាអ៉ីនធឺណេត 5G  ដែលជាបច្ចេកវិទ្យា អ៉ីនធឺណិតល្បឿនលឿនកម្រិតជីហ្គាប៊ីតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Axiata Group លោក Tan Sri Shahril Ridza Ridzuan បានសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Smart Axiata និងដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក Tan Sri Shahril Ridza បានមានប្រសាសន៍ថា៖

លោកក៏បានបន្ថែមទៀតថា៖

ការបង្កើតអនាគតមួយដែលប្រកបដោយនិរន្តរភាព

ដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុន Axiata Group ក៏រួមមានការជួបផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាន់ខ្ពស់របស់ក្រុមហ៊ុន Smart Axiata ផងដែរ។

លោក Ziad Shatara បានបង្ហាញពីភាពរីករាយក្នុងឱកាសជួបជុំគ្នាមួយនេះផងដែរ៖

លោកក៏បានបន្ថែមទៀតថា៖

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង 25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩។

នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកនូវហិរញ្ញវត្ថុសាធារណៈជាទឹកប្រាក់សរុបជាង ៦៦០ លានដុល្លាអាមេរិក ដែលបូកបញ្ចូលទាំងការរួមចំណែកប្រចាំឆ្នាំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា ដើម្បីកែលម្អការរួមបញ្ចូលឌីជីថល តាមរយៈមូលនិធិកាតព្វកិច្ចសេវាសកល (Universal Service Obligatory Fund) និងមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍ (Capacity Building, Research, and Development Fund) ក្រោមការគ្រប់គ្រងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលសម្រាប់យុវជនកម្ពុជា។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧លាន ៥សែននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]