បរទេស៖ កាលពីថ្មី ៗនេះ គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​​ធ្វើ​អំពី​ថ្ម និង​សំរឹទ្ធ​ទាំង​ ៧៧ គ្រឿង​ ដែល​រក្សា​ទុក​ដោយ​ក្រុម​គ្រួសារ​របស់​លោក ឡាតហ្វត នឹង​ត្រលប់​មក​កាន់​ទឹក​ដី​កម្ពុជា​វិញ នេះបើតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យ៉ាងណាមិញ ការយកមកត្រលប់វិញ ជាមួយនឹង គណៈប្រតិភូ ក្រោមការដឹងនាំ  ឯក​ឧត្តម ហ៊ុន ម៉ានី និង​មន្ត្រី​ជំនាញ​កម្ពុជា ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សា​ស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ៕

ប្រភព៖ FB: Hun Many 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]