ភ្នំពេញ៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ លក់អាហារបំប៉នសារ៉ាយសមុទ្រឃូស៊ី ដែលត្រូវបានគេស្គាល់ថាជាអាជីវកម្មរបស់ ស្រីអូន និងស្វាមី ពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាកើនមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើង។ ម្យ៉ាងទៀតក្រុមហ៊ុនសម្រស់ធម្មជាតិ តែងតែបង្កើតព្រឹត្តិការណ៍ថ្មីៗជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាន ដូចកាលពីថ្ងៃទី១៩ ក្រុមហ៊ុនសម្រស់ធម្មជាតិបានបង្កើតកម្មវិធី Mega Party ដំណើរវិលទៅទសវត្ស ៦០ ដើម្បីអបអរនូវភាពជោគជ័យ និងជាការជួបជុំតំណាង VIP តំណាងសមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតំណាង VIP Mr. Matt Custer ជាម្ចាស់រោងចក្រមកពីសហរដ្ឋអាមេរិច និង Mr. Yeap Teck Chheng ម្ចាស់រោកចក្រនៅសាំងហ្គាពួរ ដែលជាអ្នកផលិត និងចែកចាយផ្តាច់មុខអាហារបំប៉នសារ៉ាយសម្រុទ្រឃូស៊ី ក៏មានវត្តមាននៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះដែរ។
ក្រៅពីនេះយើងឃើញថា តំណាងចែកចាយ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ សុទ្ធតែស្លៀកសម្លៀកបំពាក់ទសវត្ស ៦០ ទៅតាម Concept នៃកម្មវិធី។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃ Concept មួយនេះ គឺធ្វើឡើងដើម្បីបើកកកាយយកសម្លៀកបំពាក់ពីសម័យមុនមកផ្សព្វផ្សាយ លើកតម្កើង និងជាការរំលឹកទៅដល់អតីតកាលមួយដែលមិនអាចបំភ្លេចបាន។
ក្រៅពីមានការសម្តែងក្បាច់គុណល្បុក្កតោ របាំអប្សារា និងការប្រគុំតន្រ្តីយ៉ាងពិរោះរន្តំ ក្នុងនោះក៏មានការប្រគល់ពាន មេដៃ ប័ណ្ណសរសើរ និងកាដូអនុស្សាវរីយ៍ ទៅដល់តំណាងឆ្នើម និងបុគ្គលិកឆ្នើម ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក៏ដូចជាការលើកទឹកចិត្តដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តខំប្រឹងបន្តទៅមុខទៀត។
ចំពោះចំណាប់អារម្មណ៍របស់ លោក ឈាងរ័ត្ន និង អ្នកនាង ស្រីអូន វិញ គឺរំភើបរកអ្វីថ្លែងពុំបាននោះឡើយ បន្ទាប់ពីឃើញសមាជិកមហាគ្រួសារសម្រស់ធម្មជាតិមកជួបជុំគ្នាពីទីជិត និងទីឆ្ងាយ ដោយក្តីសប្បាយរីករាយ។
ម្យ៉ាងទៀត ព្រឹត្តិការណ៍មួយនេះបានបញ្ចប់ទៅដោយរលូនជាទីបំផុត រហូតដល់មានការសំណូមពរពីអ្នកចូលរួមឲ្យមានការបង្កើតព្រឹត្តិការណ៍បែបនេះម្តងទៀតនៅឆ្នាំក្រោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]