ភ្នំពេញ៖ កម្មវិធីពានរង្វាន់ Pleng  Music Awards ដែលជាកម្មវិធីពានរង្វាន់តន្ត្រីធំជាងគេបង្អស់ប្រចាំប្រទេសកម្ពុជា​ នឹងត្រលប់មកវិញសម្រាប់ឆ្នាំ​​ ២០២៣​ ដោយមានការចូលរួមពីសិល្បករ និងសិល្បការនីដ៏ល្បីល្បាញជាង ៥០០ នាក់ ​ក្រោមការរៀបចំពី Pleng​​ ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។​

ព្រឹត្តិការណ៍ពានរង្វាន់ Pleng  សម្រាប់ឆ្នាំ ២០២៣​​​ មួយនេះ​ នឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែមីនា នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្រ្គេនហល ហ្រ្គេនបលរ៉ូម និងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng​ និងទំព័រហ្វេសបុករបស់ក្រុមហ៊ុន Smart Axiata​ រួមទាំងទំព័រហ្វេសប៊ុករបស់ដៃគូសហការជាច្រើនទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពានរង្វាន់ Pleng ​ត្រូវបានរៀបចំឡើងដំបូងក្នុងឆ្នាំ ២០២២ ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តស្នាដៃ​ ក៏ដូចជាសមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និងអ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជា​ដែលមានវត្តមាននៅក្នុងកម្មវិធីស្តាប់ចម្រៀង Pleng។​

អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំព្រឹត្តិការណ៍តន្រ្តីដ៏គគ្រឹកគគ្រេង​មួយនេះ​​ ហើយក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Smart Axiata ក្នុងការគាំទ្រសិល្បករកម្ពុជាផងដែរ។​

អ្នកស្រីបានមានប្រសាសន៍ថា៖

កម្មវិធីពានរង្វាន់ Pleng ២០២៣ នឹងមានការទទួលជាកម្រាលព្រំក្រហម រួមទាំងការសម្តែងផ្ទាល់ ពីសំណាក់សិល្បករ សិល្បការនីល្បីឈ្មោះបោះសំឡេង​ សិល្បករ សិល្បការនីជើងចាស់ ជំនាន់ថ្មី និង​បុគ្គលសាធារណៈល្បីល្បាញជាច្រើនរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់សិល្បករ និងផលិតករកំពូលៗក្នុងឧស្សាហកម្មនេះផងដែរ។​

ជ័យលាភីពានរង្វាន់ទាំង ១០ នឹងត្រូវបានកំណត់តាមរយៈការបោះឆ្នោតពីសំណាក់ សាធារណជន (ស្មើរនឹង ៤០ ភាគរយនៃពិន្ទុសរុប) ជាមួយនឹងការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង ៤០ ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើកម្មវិធីទូរស័ព្ទដៃ Pleng ផងដែរ (ស្មើរនឹង ២០ ភាគរយនៃពិន្ទុសរុប) ។ អ្នកគាំទ្រ អាចចាប់ផ្តើមធ្វើការបោះឆ្នោតគាំទ្រសិល្បករ សិល្បការិនី និង បទចម្រៀងដែរខ្លួនពេញចិត្តក្នុងកម្មវិធីទូរស័ព្ទដៃ Pleng app ដោយឥតគិតថ្លៃបាន ចាប់ពីថ្ងៃទី ២៣​ កុម្ភះ​ រហូតដល់ថ្ងៃទី​ ៨​ មិនា ២០២៣។​

​ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកគាំទ្រសិល្បករ សិល្បការិនីក្នុងស្រុកតាមរយៈការបង្កើតកម្មវិធីតន្រ្តី Pleng ក្នុងគោលបំណងគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣​​​  ក្រុមហ៊ុន Smart Axiata បានធ្វើការសហការជាមួយសិល្បករ​ សិល្បការនីល្បីល្បាញក្នុងស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទ ចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបាន​​​សម្តែងផ្ទាល់ក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ។​

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍តន្រ្តីមួយនេះ អាចតាមដានទំព័រហ្វេសបុកផ្លូវការរបស់ Pleng  https://www.facebook.com/PlengBySmart/ និងទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនបាន​ https://www.facebook.com/SmartAxiata

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]